បើសិនជាអ្នកកំពុងតែជួបបញ្ហាឈឺក្បាល ស្ទឹកក្នុងប្រហោងមុខ ឬឈឺរាងកាយ អ្នកប្រហែលជាចង់ប្រើថ្នាំប៉ារ៉ាសេតាម៉ុលមួយគ្រាប់ពីរដើម្បីបំបាត់ការឈឺចាប់ទាំងនេះហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្នាំប៉ារ៉ាសេតាម៉ុលផ្សំឡើងដោយថ្នាំ Acetaminophen ដែលត្រូវបានគេរកឃើញក្នុងថ្នាំគ្មានវេជ្ជបញ្ជា និងមានវេជ្ជបញ្ជាច្រើនជាង ៦០០ប្រភេទឯណោះ។ ដូច្នេះដើម្បីប្រាកដថា អ្នកមិនបានញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលច្រើនលើសកម្រិតនោះ យកល្អគួរតែធ្វើដូចខាងក្រោម៖
- មនុស្សពេញវ័យមិនគួរណាញ៉ាំថ្នាំនេះច្រើនជាង ៤០០០មីលីក្រាមក្នុងមួយថ្ងៃឡើយ។ មិនត្រូវលេបច្រើនជាងកម្រិតដែលគ្រូពេទ្យណែនាំឲ្យប្រើឡើយ
- ចូរចៀសវាងការលេបថ្នាំគ្មានវេជ្ជបញ្ជាដែលមានAcetaminophenច្រើនមុខចូលគ្នា(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវលេបថ្នាំមានវេជ្ជបញ្ជាដែលមានជាតិ Acetaminophen ជាមួយគ្នានឹងថ្នាំគ្មានវេជ្ជបញ្ជាដែលមានជាតិ Acetaminophen ដូចគ្នាឡើយ៕