ការបំបៅដោះកូននឹងប្រាកដថា ទារកនឹងទទួលបានជីវជាតិទាំងអស់តាមតម្រូវការ។ វាក៏ប្រហែលជាផ្តល់ប្រយោជន៍ដល់សុខភាពច្រើនដល់ម្តាយផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ធំៗរបស់ស្រ្តីដែលកំពុងតែបំបៅដោះកូន៖
- ជំរុញដល់ការស្រកទម្ងន់ និងជួយស្បូនត្រឡប់មកសភាពដើមវិញ
- បន្ថយស្រ្តេស
- បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២
- បន្ថយការប្រឈមនឹងមហារីកក្រពេញអូវ៉ែ និងសុដន់
- បន្ថយការប្រឈមនឹងជំងឺបាក់ទឹកចិត្តក្រោយពីមានផ្ទៃពោះរួច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង និងការកង្វះគ្រាប់ឈាមដោយសារខ្វះជាតិដែក៕