តើអ្នកកំពុងតែឆ្លងជំងឺផ្តាសាយក្នុងខែចេត្រមែនទេ? រឿងនេះស្តាប់មើលទៅដូចជាចម្លែកណាស់មែនទេ ប៉ុន្តែរឿងនេះបានកើតឡើងជាញឹកញាប់ណាស់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហានោះគឺថា រដូវក្តៅមិនគួរណាផ្តាសាយកើតទេ ប៉ុន្តែអ្នកអាចបន្ថយអាការៈរបស់ជំងឺនេះបានតាមរយៈរបៀបព្យាបាលដូចខាងក្រោម៖

ទឹកក្តៅឧណ្ហៗ

មធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់អាការៈជំងឺផ្តាសាយគឺញ៉ាំទឹកក្តៅឧណ្ហៗឲ្យបានច្រើន ព្រោះវាអាចជួយទប់ស្កាត់ការរលាកក្នុងច្រមុះ និងបំពង់ករ ខណៈពេលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនបានថែមទៀត។ 

ទឹកឃ្មុំ ក្រូចឆ្មា និងទឹកក្តៅឧណ្ហៗ

បើសិនជាអ្នកញ៉ាំទឹកក្តៅឧណ្ហៗហើយ អ្នកអាចលាយទឹកឃ្មុំ និងទឹកក្រូចឆ្មាខ្លះជាមួយគ្នាក្នុងមួយកែវក៏រឹតតែល្អ។ ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរី និងវីរុស ដែលអាចបំបាត់មូលហេតុនៃការកើតជំងឺផ្តាសាយនៅរដូវក្តៅបាន ខណៈពេលដែលក្រូចឆ្មាជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបាន ដោយសារតែសម្បូរវីតាមីន C។ 

ខ្ញី និងអំបិល

បើសិនជាអ្នកអាចញ៉ាំខ្ញីឆៅបាន យកល្អគួរតែចិតចំណិតខ្ញីពីរបីស្លាយហើយជ្រលួកអំបិល ហើយទំពារលេប ព្រោះវាអាចជួយបំបាត់ការក្អក ផ្តាសាយ និងឈឺបំពង់ករបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះជាវិធីដែលចំណាយតិចបំផុត តែមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺផ្តាសាយនៅរដូវក្តៅ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង