ប្រជាជនខ្មែរយើងច្រើនណាស់តែងតែជ្រើសរើសការប្រើប្រាស់ប្រេងដែលប្រើរួច មកប្រើម្តងទៀត។ ដោយពួកគេច្រើនតែគិតថា វានៅល្អតើស ហើយខ្លះទៀតគិតថា ខ្លាញ់ថ្លៃដូច្នេះត្រូវប្រើសន្សំសំចៃ បើអាចប្រើម្តងទៀតបានគួរតែប្រើទៅ វាមិនអីទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពិតណាស់ វាមិនទាន់មានក្បួនណែនាំណាមួយដែលនិយាយថា ប្រេងដែលប្រើសល់ អាចប្រើម្តងទៀតឬអត់ឡើយ។ ប៉ុន្តែអត្ថបទនេះនឹងជួយអ្នកក្នុងការស្វែងយល់ថា គួរតែប្រេងដែលប្រើរួចនោះម្តងទៀតបានឬអត់។
ប្រេងធ្វើម្ហូបមិនថោកទេ
មនុស្សគ្រប់គ្នាដឹងហើយថា អាហារឆា ឬចៀនមានខ្លាញ់ច្រើនមិនល្អចំពោះសុខភាពទេ។ ប៉ុន្តែរឿងនេះក៏អាស្រ័យទៅតាមប្រភេទប្រេងដែលអ្នកប្រើដែរថា ល្អឬអត់។ ជាអកុសល ប្រេងធ្វើម្ហូបដែលល្អចំពោះសុខភាពច្រើនតែមានតម្លៃថ្លៃជាងប្រេងដែលបង្កបញ្ហាដល់សុខភាព។ ករណីប្រេងសណ្តែកធម្មតា វានឹងធ្វើឲ្យកើតជាផ្សែងច្រើន ដែលពិបាកដល់រាងកាយរំលាយវា ខណៈពេលដែលប្រេងអូលីវមិនត្រឹមតែល្អទេ តែក៏ជួយបន្ថយការបង្កើតផ្សេង ប៉ុន្តែមានតម្លៃថ្លៃបន្តិចហើយ។ ដូច្នេះប្រេងអូលីវនេះអាចធ្វើឲ្យមនុស្សយើងជ្រើសរើសប្រើឡើងវិញពីរបីដងសិនទើបដាច់ចិត្តចោល ដោយសារតែមានតម្លៃថ្លៃ។
ជឿលើភ្នែក និងច្រមុះអ្នក
វាមិនមែនជារឿងអាថ៌កំបាំងទៀតទេដែលថា អាហារខ្លោចត្រូវបានគេចាត់ទុកថាជាភ្នាក់ងារបង្កជំងឺមហារីក។ ហើយអាហារដែលងាយនឹងខ្លោចជាងគេនោះគឺដោយសារតែប្រើប្រេងដែលធ្លាប់ប្រើរួចច្រើនដង ព្រោះវានឹងបង្កើតចំនួនរ៉ាឌីកាលសេរី ដែលវាជាប់ទាក់ទងនឹងការបង្កើតមហារីកតែម្តង។ ដូច្នេះមុននឹងកុំឲ្យរឿងនេះកើតឡើង អ្នកអាចប្រើកាយវិញ្ញាណរបស់អ្នកស្វែងយល់អំពីពណ៌ និងក្លិន អាហារដែលចៀន ឬឆានោះជាមួយនឹងខ្លាញ់ដែលប្រើរួចសិន។ បើសិនជាមានអ្វីខុសធម្មតាគួរតែឈប់ប្រើហើយ។
អ្វីដែលអ្នកអាចធ្វើបាន
ដោយសារតែប្រេងសណ្តែកមិនមែនមានតម្លៃថោកទេ អ្នកនៅតែអាចមានឱកាសប្រើប្រាស់វាម្តង ឬពីរដងទៀតបាន ប៉ុន្តែវាអាចនឹងធ្វើឲ្យក្រពះអ្នកពិបាកធ្វើការបន្តិច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែបើសិនជាអ្នកពិតជាស្តាយប្រេងនេះមែន អ្នកអាចប្រើកញ្ច្រែងច្រោះកំណកអាហារដែលមានក្នុងប្រេងនោះ ម្តងទៅពីរដងសិន មុននឹងប្រើវាម្តងទៀត។ ម៉្យាងវិញទៀត មិនត្រូវទុកវាប្រើរហូតដល់ច្រើនជាង ១ ទៅ២ឡើយ៕