ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីសំណួរខាងលើនេះថាតើមួយណាល្អជាង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើនិយាយពីការសម្រាលកូន មនុស្សគ្រប់រូបមានទស្សនៈខុសៗគ្នាពីការសម្រាលដោយធម្មជាតិ ឬដោយវះកាត់។ និយាយដល់ការសម្រាលដោយធម្មជាតិ គឺល្អចំពោះកូន ព្រោះកូនដែលកើតដោយធម្មជាតិ គឺកូនដែលខំប្រឹង ទើបអាចចេញមក។ ដូចនេះ ក្រោយពេលដែលគេចេញមក សុខភាពគឺរឹងមាំ មិនងាយឈឺឡើយ ថែមទាំងលូតលាស់បានល្អទៀតផង។ បើសម្រាលដោយការវះកាត់ គឺល្អចំពោះអ្នកម្តាយ ព្រោះមិនប្រឈមមុខនឹងការឈឺពោះខ្លាំង។ ប៉ុន្តែបើនិយាយចំពោះកូន សុខភាពអាចរាងខ្សោយបន្តិច ដោយងាយកើតមានជំងឺណាស់។ ដូចនេះ អ្នកអាចជ្រើសរើសបានថាតើអ្នកគួរតែសម្រាលដោយធម្មជាតិ សុខចិត្តឈឺបន្តិចដើម្បីសុខភាពរបស់កូន ឬអ្នកគួរតែសម្រាលដោយការវះកាត់ ដើម្បីប្រយោជន៍អ្នក។ ប៉ុន្តែក៏ត្រូវតែឆ្លងកាត់យោបល់ពីគ្រូពេទ្យដែរ ទើបអាចធ្វើការសម្រេចចិត្តរួចមិនខុស៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)