ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកថាតើអ្នកអាចរួមភេទបានទេក្រោយពេលដែលមានផ្ទៃពោះបាន៣ខែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកមិនគួររួមភេទឡើយ ព្រោះក្នុងដំណាក់កាលនេះគឺសំខាន់ខ្លាំងណាស់ ហើយក៏ជាដំណាក់កាលដែលអ្នកងាយបាត់បង់កូនទៅវិញណាស់។ បើអ្នករួមភេទក្នុងដំណាក់កាលនេះ ហើយមិនប្រយ័ត្ន អ្នកអាចប្រឈមមុខនឹងការរលូតកូន ថែមទាំងអាចប៉ះពាលល់ដល់សុខភាពអ្នកទៀតផង។ ក្រៅពីមិនអាចរួមភេទក្នុង៣ខែដំបូង ក្រោយមានផ្ទៃពោះបាន៣៦អាទិត្យក៏មិនអាចរួមភេទដែរ ព្រោះក្នុងដំណាក់កាលនេះ កូនកំពុងតែធ្លាក់ចុះមកហើយ។ ពេលដែលអ្នករួមភេទមិនប្រយ័ត្ន នឹងអាចប៉ះដល់កូនក្នុងផ្ទៃ ថែមទាំងងាយធ្វើឲ្យមេរោគឆ្លងចូលផងដែរ។ ដូចនេះ អ្នកទាំងពីរគួរតែពិភាក្សាគ្នាឲ្យបានល្អ ដោយគួរតែតមក្នុងរយៈពេល២នេះ ទើបអាចទទួលបានកូនដែលមានសុខភាពល្អ និងរឹងមាំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)