មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលមួយរូបបាននិយាយនៅថ្ងៃនេះថាជំងឺឡើងសម្ពាធឈាមដែលយើងច្រើនហៅកាត់ថាលើសឈាមគឺជាជំងឺដ៏គំរាមកំហែងមួយសម្រាប់ប្រជាជនកម្ពុជាហើយមានប្រជាពលរដ្ឋចំនួនរហូតដល់ជាង២,២ សែននាក់បាន កើតមានជំងឺលើសសម្ពាធឈាមនៅឆ្នាំ២០១៨។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មន្ត្រីរូបនេះបាននិយាយថានៅក្នុងឯកសាបូសសរុបការងាររបស់ក្រសួងសុខាភិបាលដែលលោកបានឃើញនោះបានបង្ហាញថាករណីពិគ្រោះជំងឺឡើងសម្ពាធឈាមកាលពីឆ្នាំ២០១៨មានចំនួន២២៣ ៣៦១នាក់។ ក្នុងចំណោមនោះស្ត្រីមានចំនួនច្រើនជាងបុរសដោយស្ត្រីមានចំនួន ១៤០ ៥៧៣នាក់។
របាយការណ៍នោះក៏បានបង្ហាញថាមនុស្សជាង១២០នាក់បានស្លាប់ដោយសារជំងឺឡើងសម្ពាធឈាម។
ចំនួនអ្នកកើតជំងឺឡើងសម្ពាធឈាមអាចមានច្រើនជាងនេះ ខណះដែលមានប្រជាជនកម្ពុជាជាច្រើន ទៅពិនិត្យជំងឺនៅតាមមន្ទីរពេទ្យឬគ្លីនិកឯកជន។
មន្ត្រីជាន់ខ្ពស់រូបនោះក៏អោយដឹងផងដែរថាអ្នកមានជំងឺបេះដូងសរសៃឈាមដែលបានមកពិគ្រោះជំងឺមានចំនួនសរុប ២៧០២៩នាក់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាមិនចង់កើតជំងឺលើសឈាមនិងជំងឺបេះដូងទេ អ្នកមិនគួរហូបអាក្រក់ពេក ផឹកអាក្រក់ពេកទេ។ អ្នកត្រូវចាប់ផ្តើមធ្វើសកម្មភាពរាងកាយធការហាត់ប្រាណអោយបានច្រើន៕