តាមការសិក្សាថ្មីមួយបានឲ្យដឹងថា ការញ៉ាំសាច់ក្រហម ឬសាច់កៃឆ្នៃកម្រិតមធ្យមមួយត្រូវាបនគេរកឃើញថា មានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកពោះវៀនធំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលញ៉ាំសាច់កៃឆ្នៃ និងក្រហម ៦៧ក្រាមក្នុងមួយថ្ងៃ (ស្មើនឹងសាច់គោបឺហ្គឺមួយភាគបួន)អាចមានឱកាសកាន់តែខ្ពស់រហូតដល់ ២០ភាគរយក្នុងការកើតជំងឺមហារីកពោះវៀនធំ នៅពេលប្រៀបធៀបជាមួយអ្នកញ៉ាំត្រឹមតែ ២១ក្រាម (ស្មើនឹងសាច់ហេមមួយស្លាយ)ក្នុងមួយថ្ងៃ។ 

ការសិក្សាក៏បានរកឃើញទៀតថា សាច់កៃឆ្នៃដូចជា សាច់ក្រក ឬសាច់ជ្រូកបីជាន់ ក៏ធ្វើឲ្យប្រឈមកាន់តែខ្ពស់ជាងសាច់ក្រហមទៅទៀត។ គ្រាន់តែសាច់កៃឆ្នៃមួយចមនួនតូចហាក់បីដូចជាមានឥទ្ធិពលដូចគ្នានឹងការញ៉ាំសាច់ក្រហមច្រើនដែរ។

សូមបញ្ជាក់ថា ការសិក្សានេះបានចុះផ្សាយក្នុងសារព័ត៌មាន International Journal of Epidemiology ដែលតាមដានទៅលើប្រជាជនអង់គ្លេសវ័យកណ្តាលជាងកន្លះលាននាក់ ដែលមានអាយុចាប់ពី ៤០ ទៅ ៦៩ឆ្នាំ និងរបបអាហាររបស់ពួកគេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងពេលនេះ អ្នកចូលរួមសិក្សាប្រមាណ ២៦០៩នាក់ហើយដែលកើតជាជំងឺមហារីកពោះវៀនធំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង