ផ្លូវទឹកម៉ូត្ររបស់មនុស្សយើងមានដូចជា តម្រងនោម ប្លោកនោម បង្ហួរនោម និងបំពង់បង្ហូរពីតម្រងនោមចូលប្លោកនោម។ ការបង្ករោគដោយបាក់តេរីទៅលើផ្លូវទឹកម៉ូត្រនេះគឺជារឿងដែលកើតឡើងជាញឹកញាប់ណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ វាប្រហែលជាអាចបង្ហាញអាការៈព្រមានជាច្រើន ហើយក៏គួរតែឲ្យគ្រូពេទ្យវាយតម្លៃដែរឲ្យបានលឿនដែរ ជាពិសេសនៅពេលមានបញ្ហាដូចខាងក្រោមនេះ៖

  • មានអាការៈឈឺខ្លាំងក្នុងពេលនោម
  • មានអារម្មណ៍ថាអ្នកត្រូវការនោមញឹក ប៉ុន្តែចេញទឹកនោមតិចៗ
  • មានអារម្មណ៍ថាមានសម្ពាធក្នុងពោះផ្នែកខាងក្រោម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • មានក្លិនអាក្រក់ ឬទឹកនោមមានសភាពខុសធម្មតាដូចជា ពណ៌ល្អក់ ឬក្រហម
  • អស់កម្លាំង ក្តៅខ្លួន ឬញ៉ាក់ខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង