លើលោកនេះ ថ្វីបើមានរឿងស្នេហាច្រើនក៏ដោយ តែក៏មានរឿងពិតជាច្រើនដែលអ្នកអាចដឹងថា ពេលណាបុរសម្នាក់នោះស្រឡាញ់អ្នកពិតប្រាកដ។ ភាគច្រើនរឿងទាំងនោះត្រូវបានសម្តែងចេញដោយទង្វើរ និងសកម្មភាពជាក់ស្តែងរបស់គាត់តែម្តង ប៉ុន្តែមិនមែនធ្វើចំពោះមនុស្សគ្រប់គ្នាទេ គឺចំពោះតែអ្នកម្នាក់គត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកសង្កេតឃើញ ទង្វើរទាំង ៥ខាងក្រោមនេះ ដែលគាត់ធ្វើនោះ សូមកុំបោះបង់គាត់ចោលអី ព្រោះគាត់ធ្វើវាសម្រាប់តែនារីដែលគាត់ស្រឡាញ់ប៉ុណ្ណោះ៖ 

  1. គាត់កំពុងតែធ្វើខ្លួនជាអ្នកស្តាប់ដ៏ល្អម្នាក់គ្រប់រឿងដែលអ្នកនិយាយ
  2. ពេលមានរឿងអ្វីៗគ្រប់យ៉ាងគាត់តែងតែយកវាមកពិភាក្សា និងផ្លាស់ប្តូរយោបលជាមួយអ្នកជានិច្ច
  3. គាត់នឹងផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ទាំងអស់ដែលអ្នកមិនចូលចិត្ត ឬយល់ថាវាមិនល្អ មករកភាពល្អទៅតាមការចង់បានរបស់អ្នកវិញ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  4. គាត់នឹងតែងតែឈ្លោះគ្នាជាមួយអ្នកជានិច្ចប៉ុន្តែជាការឈ្លោះក្នុងលក្ខណៈស្រឡាញ់
  5. គាត់ជាមនុស្សដែលចូលចិត្តការគាំទ្រ ជួយ ណែនាំ និងផ្តល់ភាពរីករាយ ព្រមទាំងស្នាមញញឹមដល់មនុស្សស្រីដែលខ្លួនស្រឡាញ់ជានិច្ច ទោះបីជាមានឧបសគ្គបែបណាក៏ដោយ៕