ការស្រកទម្ងន់បានសំរេចមិនមែនជាសមរភូមិត្រូវបានបញ្ចប់ឡើយ ព្រោះអ្នកត្រូវការធ្វើរឿងជាច្រើនទៀតដើម្បីរក្សាភាពស្រកទម្ងន់នេះជាប់ ជាពិសេសមិនឲ្យវាឡើងវិញខ្លាំង ឬស្រកខ្លាំង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះខ្ញុំសូមណែណាំរឿងខ្លះៗដើម្បីជួយអ្នកក្នុងការថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ៖
- ចូរថ្លឹងទម្ងន់ខ្លួនឯងជារៀងរាល់សប្តាហ៍ ដូច្នេះការឡើងទម្ងន់នឹងមិនអាចកើតឡើងដោយមិនដឹងខ្លួនឯង។ អ្នកក៏គួរតែវាស់រង្វាស់ចង្កេះខ្លួនឯងផង
- ចូរធ្វើលំហាត់ប្រាណឲ្យបានច្រើនតាមតែអាចធ្វើទៅបាន
- ចូររក្សាអាហារផ្តលសុខភាពក្នុងផ្ទះឲ្យមានជាប់ និងចៀសវាងអាហារណាដែលមិនផ្តល់សុខភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអនុវត្តវិធីសាស្រ្តគ្រប់គ្រងស្រ្តេសដែលផ្តល់សុខភាពដូចជា ការបន្ធូរអារម្មណ៍ជាដើម
- បើអាចចូរនាំមិត្តភក្តិម្នាក់មកហាត់ប្រាណជាមួយដើម្បីកុំឲ្យមានភាពធុញទ្រាន់៕