បើសិនជាអ្នកមានជំងឺ ឬអ្នកធ្វើការជាមួយគ្នាអ្នកមិនស្រួលខ្លួន យកល្អគួរតែចៀសវាងការធ្វើទំនាក់ទំនងជិតដិតជាមួយគេមួយរយៈសិនទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីខ្លះៗក្នុងការជួយបង្ការការរាលដាលមេរោគនៅកន្លែងធ្វើការ៖
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយជារៀងរាល់ឆ្នាំ
- ចូរចៀសវាងការធ្វើទំនាក់ទំនងជិតដិតជាមួយអ្នកដែលមានជំងឺ ឬបើអ្នកមានជំងឺ ចូរកាត់បន្ថយការទំនាក់ទំនងជាមួយអ្នកដទៃ
- បើសិនអ្នកមានជំងឺ ចូរសម្រាកនៅផ្ទះរហូតដល់ស្រួលខ្លួនសិនទៅ
- បើសិនជាត្រូវកណ្តាស ឬក្អក ចូរប្រើក្រដាស ឬកន្សែងខ្ទប់មាត់ និងច្រមុះផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការលាងសម្អាតដៃដោយប្រុងប្រយ័ត្ន និងទៀងទាត់៕