មនុស្សស្រីប្រាកដណាស់គឺមានអាការៈជាច្រើនក្នុងពេលមករដូវ រឿងនេះអាចជាការ ឈឺក្បាលបែបប្រកាំងធម្មតា ឈឺពោះបែបរមួល និងហើមពោះ ហើយវាសុទ្ធតែកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូនទាំងអស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខ្ញុំសូមណែនាំវិធីខ្លះៗក្នុងការបំបាត់អាការៈហើមពោះបានតាមបែបធម្មជាតិ ក្នុងពេលមករដូវ។

បន្ថយការញ៉ាំជាតិកាបូអ៊ីដ្រាត

មែនហើយ ការញ៉ាំជាតិកាបូអ៊ីដ្រាតពិតជាអាចនាំឲ្យហើមពោះបាន ហេតុដូច្នេះហើយ អ្នកគួរតែបន្ថយការញ៉ាំអាហារទាំងនេះ។ អ្វីដែលជាដំណឹងល្អនោះគឺថា អ្នកអាចផ្លាស់ញ៉ាំអ្វីផ្សេងក្រៅពីនេះ ហើយក៏ជួយរក្សាលំនឹងជាតិស្ករក្នុងឈាមថែមទៀត។ 

ញ៉ាំប៉ូតាស្យូមឲ្យបានច្រើន

បើសិនជាអ្នកចង់បំបាត់ការហើមពោះ អ្នកគួរតែបន្ថែមជាតិប៉ូតាស្យូមទៅក្នុងរបបអាហារ ព្រោះវាអាចជួយសម្រួលដល់ជាតិទឹកក្នុងរាងកាយបាន។ ប៉េងប៉ោះ ចេក ព្រមទាំងដំឡូងជ្វាគឺជាឧទាហរណ៍ដ៏ល្អមួយដែលអាចជួយបំបាត់ការហើមពោះបាន។ 

ចូរចៀសវាងអាហារណាដែលធ្វើឲ្យផោមច្រើន

អាហារច្រើនប្រភេទដែលយើងញ៉ាំក៏អាចនាំឲ្យហើមពោះដែរ ដូច្នេះអ្នកត្រូវតែប្រយ័ត្នអំពីអាហារប្រចាំថ្ងៃផង ជាពិសេសស្ពៃក្តោប សណ្តែក ប្រូខូលី និងផ្កាខាតណា តែម្តង ព្រោះវាអាចបង្កើតជាឧស្ម័នច្រើនក្នុងក្រពះ ដែលអ្នកគួរតែចៀសវាងក្នុងពេលមករដូវ បើសិនជាចង់មិនឲ្យកើតការហើមពោះ។ 

បន្ថយការញ៉ាំប្រៃ

មូលហេតុមួយទៀតដែលនាំឲ្យហើមពោះក្នុងពេលមករដូវដែរគឺជាតិប្រៃ។ ទោះបីជាយ៉ាងណាក៏ដោយ អាហារសព្វថ្ងៃនេះមានជាតិប្រៃច្រើនណាស់ ដូច្នេះអ្នកក៏គួរតែចៀសវាងដែរ។ ជាតិប្រៃធ្វើឲ្យរាងកាយទាញទឹកចេញពីសរសៃឈាម ដែលជាេហតុនាំឲ្យងាយនឹងហើមពោះណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែចៀសវាងអាហារកៃឆ្នៃឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ 

ញ៉ាំទឹកឲ្យបានច្រើន

អ្នកប្រហែលជាមានអារម្មណ៍ថា ការញ៉ាំទឹកគឺជាវិធីធ្វើឲ្យហើមពោះកាន់តែខ្លាំង ប៉ុន្តែវាមិនអ៊ីចឹងទេ គឺវាជួយបញ្ចេញជាតិទឹកពីក្នុងខ្លួនវិញ។ នៅពេលអ្នកញ៉ាំទឹក អ្នកនឹងបញ្ចេញជាតិពុលដែលមានក្នុងខ្លួន ជាមួយគ្នានឹងជាតិទឹកច្រើនទៀតផងដែរ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង