ក្រសួងសុខាភិបាលបានអោយដឹងថាមហារីកបីប្រភេទបានសម្លាប់ប្រជាជនកម្ពុជាច្រើនជាងគេកាលពីឆ្នាំ២០១៨។
ឯកសារផ្លូវការរបស់ក្រសួងសុខាភិបាលបានអោយដឹងថាជំងឺមហារីកស្ថិតក្នុងចំណោមជំងឺមិនឆ្លងមួយចំនួនទៀតដែលជាក្តីកង្វល់សម្រាប់កម្ពុជា។ ឯកសារនោះ និយាយ ថាមូលហេតុចម្បងនៃការស្លាប់ដោយជំងឺមហារីកដែលសង្កេតឃើញកាលពីឆ្នាំ២០១៨រួមមានជំងឺមហារីកសួតនិងទងសួត ជំងឺមហារីកថ្លើម និង ជំងឺមហារីកមាត់ស្បួន។
ខណះដែលជំងឺមហារីសួតនិងទងសួតនិងជំងឺមហារីកថ្លើមកើតមានច្រើនចំពោះបុរសនោះ ជំងឺមហារីកមាត់ស្បូនគឺជាមហារីកដែលគ្រោះថ្នាក់ជាងគេសម្រាប់មនុស្សស្រី។
ក្រសួងសុខាភិបាលនិយយថាកាលពីឆ្នាំ២០១៨ការពិគ្រោះជំងឺមហារីកគ្រប់ប្រភេទមានចំនួនជាង៤៣០០ករណី។ រីឯករណីសម្រាកព្យាបាលមានចំនួន ១៥០០០ករណី និងករណីស្លាប់មានចំនួន១៥៦ករណី៕