Join with Health.com.kh on Telegram

អាការៈស្ពឹក ឬឈឺឆៀបៗក្នុងដៃ និងជើង គឺអាចបណ្ដាលមកពីការស្ថិតនៅក្នុងទីតាំងមួយដែលដាក់សម្ពាធលើសសៃប្រសាទយូរពេក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាអាការៈនេះនឹងបាត់ទៅវិញដោយឯកឯងនៅពេលបន្តិចក្រោយមក ប៉ុន្តែប្រសិនបើការស្ពឹកនៅតែបន្តរយៈពេលយូរនោះអ្នកអាចសាកល្បងរូបមន្តបែបធម្មជាតិមួយចំនួនងាយៗ។ ថាតើរូបមន្តទាំងនោះមានអ្វីខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗជួយបំបាត់អាការៈស្ពឹកដៃជើងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖

១. ស្អំកម្ដៅ

ដើម្បីកាត់បន្ថយការឈឺឆៀបៗ ឬស្ពឹកក្នុងដៃជើង ក៏ដូចជាអាការៈអមមកជាមួយផ្សេងៗទៀត អ្វីអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែងស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញ ហើយបត់ដាក់ស្អំលើដៃ ឬជើងជាការស្រេច។ ត្រូវប្រាកដថា កន្សែងស្អំមិនក្ដៅពេក ឬអ្នកស្អំផ្ទាល់លើដៃជើងយូរពេក ដើម្បីជៀសវាងការរលាក។

២. ងូតទឹកអំបិល Epsom 

អំបិល Epsom (អាចរកទិញបាននៅតាមផ្សារទំនើប) មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយកម្ចាត់ជាតិពុល និងបង្កើនលំហូរឈាមបំបាត់អាការៈស្ពឹកបានយ៉ាងឆាប់រហ័ស។

៣. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

គ្រឿងស្រវឹង ឬជាតិអាល់កុល ក៏អាចជះឥទ្ធិពលគួរអោយបារម្ភលើសសៃប្រសាទផងដែរ។ ដូច្នេះដើម្បីជៀសផុតពីអាការៈស្ពឹកដៃជើង អ្នកគួរជៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

៤. របបអាហារមានតុល្យភាព

មានន័យថា អ្នកគួរប្រកាន់ខ្ជាប់នូវរបបអាហារមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់ ជាពិសេស គឺវីតាមីន B រួមជាមួយសារធាតុចិញ្ចឹមផ្សេងៗទៀត។ កង្វះនៃវីតាមីន B អាចបង្កផលប៉ះពាល់លើសសៃប្រសាទដែលនាំអោយស្ពឹកដៃជើង។

៥. គេងអោយបានគ្រប់គ្រាន់

ការគេងគ្រប់គ្រាន់អាចជួយអោយរាងកាយ រួមទាំងសសៃប្រសាទបានសម្រាកសមស្របតាមតម្រូវការដើម្បីដំណើរការមុខងារប្រកបដោយប្រសិទ្ធិភាពជៀសផុតពីការរលាក និងស្ពឹក៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង