កម្រិតនៃជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់បង្កឲ្យកើតមានបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងមួយហៅថា ជំងឺរលាកសន្លាក់ហ្គោដ (gout) ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីទប់ស្កាត់បញ្ហានៃជំងឺនេះ ការជ្រើសរើស ឬរក្សាបាននូវរបបអាហារត្រឹមត្រូវ និងការទទួលទានថ្នាំតាមវេជ្ជបញ្ជា គឺសំខាន់ណាស់។ ថាតើអាហារបែបណាទៅអាចជួយកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយបានយ៉ាងមានប្រសិទ្ធិភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃផ្លែឈើដែលអ្នកមានបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកគួរទទួលទានជាប្រចាំ ៖
១. ផ្លែប៉ោម
មានផ្ទុកសម្បូរទៅដោយអាស៊ីត malic ជួយបន្សាបជាតិអាស៊ីតអ៊ុយរិកក្នុងលំហូរឈាមបានយ៉ាងប្រសើរ។
២. ផ្លែចេក
ចេក គឺមានប្រយោជន៍ណាស់ក្នុងការកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិក។ គ្រាន់តែទទួលទានចេកឲ្យបានពី ៨ ទៅ ៩ ផ្លែ សម្រាប់រយៈពេល ៣ ឬ ៤ ថ្ងៃ ក៏អាចជួយកាត់បន្ថយការរលាក និងការហើមនៃសន្លាក់ដែលបណ្ដាលមកពីការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិកបានយ៉ាងប្រសើរ។
៣. ផ្លែឈើរី
មានមនុស្សមិនច្រើនទេដែលដឹងថា ផ្លែឈើរីអាចកាត់បន្ថយ និងជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតអ៊ុយរិកបាន។ នោះក៏ព្រោះតែឈើរីមានផ្ទុកសារធាតុប្រឆាំងការរលាក anthocyanin ដែលជួយកាត់បន្ថយអាការៈឈឺសន្លាក់ និងការហើម។ ឈើរីក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាការពារសន្លាក់ពីជំងឺរលាកសន្លាក់ហ្គោដ។
៤. ផ្លែឈើមានរសជាតិជូរ
ផ្លែឈើដូចជា ក្រូចឆ្មារ, ក្រូចឃ្វិច, ផ្លែក្រូចលឿង, ក្រូចថ្លុង និងទំពាំងបាយជូរ គឺជាប្រភេទនៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលប្រសើរណាស់សម្រាប់ការព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិក ឬកាត់បន្ថយកម្រិតនៃជាតិអាស៊ីតនេះ។
៥. ស្ត្របឺរី
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយជួយក្នុងការកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយរិក។ នោះក៏ព្រោះតែស្ត្របឺរីមានប្រសិទ្ធិភាពបន្សាបនូវរាល់ជាតិអាស៊ីត និងសមាសធាតុគីមីគ្រោះថ្នាក់ក្នុងរាងកាយ៕