ពិតណាស់ ការរួមភេទមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនណាស់។ វាអាចជួយឲ្យអ្នកកាន់តែសប្បាយចិត្ត សុខភាពល្អ និងអាយុវែង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាក៏ជួយការពារជំងឺ និងបង្ការជំងឺមហារីកដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍បន្ថែមទៀតដែលអ្នកគួរតែរួមភេទឲ្យបានច្រើន។ 

បន្ថយស្រ្តេស

តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Biological Perspective បានឲ្យដឹងថា អ្នកដែលមុននឹងធ្វើសកម្មភាពតានតឹងដូចជា ការនិយាយនៅសាធារណ៍ ឬគិតគណិតវិទ្យាពិបាក មានការរួមភេទនោះ គឺមិនសូវមានភាពស្រ្តេស និងមិនលើសសម្ពាធឈាមដូចអ្នកដែលមិនបានរួមភេទឡើយ។ 

បំបាត់ការឈឺចាប់

ការរួមភេទអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អបានឡូយ។ ជាក់ស្តែងគឺវាមានអត្ថប្រយោជន៍ចំពោះរាងកាយ ជាពិសេសបំបាត់ការឈឺចាប់តែម្តង។ ក្នុងពេលមានសម្រើបផ្លូវភេទ និងការឈានដល់ចំណុចកំពូល ខួរក្បាលនឹងបញ្ចេញអ័រម៉ូនជួយឲ្យមានអារម្មណ៍ល្អ នោះគឺអុកស៊ីតូស៊ីន ហើយវាក៏ត្រូវបានគេរកឃើញថា ជួយបន្ថយការឈឺចាប់សម្រាប់ស្រ្តីក្នុងពេលមករដូវដែរ។ 

ការពារជំងឺមហារីក

តាមការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា បុរសដែលអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយរួមភេទជាញឹកញាប់ទៀត ទំនងជាមិនសូវមានជំងឺមហារីកក្រពេញប្រូស្តាតច្រើនដូចបុរសដែលមិនបានរួមភេទទេ។ តាមការចុះផ្សាយមួយក្នុងសារព័ត៌មាន BJU International បានរកឃើញថា ការរួមភេទ និងការជួយខ្លួនឯង ក៏ប្រហែឡជាជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតលើបុរសវ័យចំណាស់ដែរ។ 

ការឈានដល់ចំណុចកំពូលនឹងពង្រឹងដល់គុណភាពមេជីវិតឈ្មោល

ការរួមភេទញឹកញាប់ប្រហែលជាជួយពង្រឹងដល់គុណភាពមេជីវិតឈ្មោលរបស់បុរស បន្ថយការខូច DNA របស់មេជីវិតឈ្មោល និងបង្កើនភាពមានកូនថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការសិក្សា European Society of Human Reproduction and Embryology បានឲ្យដឹងថា បុរសដែលរួមភេទជារៀងរាល់ថ្ងៃ ឬបាញ់ទឹកកាមរាល់ថ្ងៃ ឃើញថាមានកំហាប់មេជីវិតឈ្មោលល្អ និងមានគុណភាពជាងបុរសដែលមិនបានរួមភេទសោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង