ស្លឹកគ្រៃគឺជារុក្ខជាតិម៉្យាងដែលមានស្លឹកវែងៗ ហើយប្រជាជនខ្មែរយើងក៏ចំណាំដាំចោលនៅតាមទីធ្លាមុខផ្ទះផងដែរ ជាពិសេសបងប្អូនរស់នៅតាមស្រុកស្រែចំការ ព្រោះតែវាជារុក្ខជាតិដែលងាយដាំដុះបំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងដែលនឹកស្មានមិនដល់នោះគឺថា ស្លឹកគ្រៃក្រៅពីធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារនោះ វាត្រូវបានប្រជាជនក្នុងតំបន់អាស៊ីមួយចំនួនប្រើប្រាស់ដើម្បីបញ្ចុះកម្តៅផងដែរ។ 

ស្លឹកគ្រៃជាប្រភពដ៏អស្ចារ្យនៃវីតាមីន A និង C។ ក្រៅពីនេះ វាក៏មានជាតិអាស៊ីតហ្វូលិក ម៉ាញ៉េស្យូម ស័ង្គសី ម៉ង់ហ្គាណេស ផូស្វ័រ ប៉ូតាស្យូម ជាតិដែក កាលស្យូម និងទងដែង ព្រមទាំងវីតាមីន B ជាច្រើនទៀត។ 

ក្រៅពីនេះ ស្លឹកគ្រៃត្រូវបានគេរកឃើញទៀតថា វាផ្តល់នូវផលប្រយោជន៍ដល់សុខភាពច្រើនណាស់ ប៉ុន្តែក្នុងនោះមានបីយ៉ាងដែលសំខាន់។

ជួយដល់ការរំលាយអាហារ

ស្លឹកគ្រៃគឺជាឱសថជំនួយដល់ការរំលាយអាហារដ៏អស្ចារ្យ។ សមាសធាតុប្រឆាំង និងសម្លាប់មេរោគរបស់វានឹងជួយបំផ្លាញ់បាក់តេរី និងប៉ារ៉ាសិតដែលចូលដល់ផ្លូវរំលាយអាហារតែម្តង។ 

គុណសម្បត្តិរបស់ស្លឹកគ្រៃគឺវាជួយព្យាបាលបញ្ហាជំងឺផ្លូវរំលាយអាហារដូចជា ទល់លាមក ក្រពះមិនកិន ក្រហាយដើមទ្រូង ហើមពោះ ក្អួត ឈឺពោះបែបរមួល ឈឺក្រពះ និងផោមច្រើន។ លើសពីនេះទៅទៀត វាក៏ជួយបំបាត់ការឈឺចាប់ដោយសារតែការរលាកក្រពះពោះវៀនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងតូចៗមិនត្រូវឲ្យគេញ៉ាំទឹកស្លឹកគ្រៃឡើយ ប៉ុន្តែមនុស្សធំអាចញ៉ាំជាតែស្លឹកគ្រៃបាន។

សម្រួលដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាម

ស្លឹកគ្រៃក៏សម្បូរទៅដោយសារធាតុប្រឆាំងនឹងកូឡេស្តេរ៉ុលដែរ ជាពិសេសវានឹងជួយកាត់បន្ថយការបឺតស្រូបជាតិកូឡេស្តេរ៉ុលពីក្នុងក្រពះពោះវៀនតែម្តង។ ក្រៅពីនេះ ស្លឹកគ្រៃនឹងជួយដល់ដំណើរការធ្វើអុកស៊ីតកម្មរបស់ខ្លាញ់អាក្រក់ក្នុងចរន្តឈាម ដូច្នេះវានឹងបញ្ឈប់ការកកកុញកំណកឈាមតាមជញ្ជាំងសរសៃឈាមផងដែរ។

ជួយច្រោះជាតិពុល និងលាងសម្អាតគ្រឿងក្នុង

ការញ៉ាំតែស្លឹកគ្រៃជាទៀងទាត់អាចជួយលាងសម្អាត និងច្រោះជាតិពុលចេញពីក្នុងខ្លួនបាន។ វាដើរតួនាទីជាថ្នាំបញ្ចុះទឹកនោមដែលអាចជួយបញ្ចេញជាតិពុល អាស៊ីតអ៊ុយរិក និងកូឡេស្តេរ៉ុលអាក្រក់ពីក្នុងចរន្តឈាម ដូច្នេះអាចនឹងបង្កជាការនោមញឹកញាប់បាន ប៉ុន្តែល្អចំពោះការសម្អាតតម្រងនោម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សមត្ថភាពលាងសម្អាតរបស់តែស្លឹកគ្រៃនឹងជួយលាងសម្អាតគ្រឿងក្នុងក្នុងខ្លួន ដោយរួមទាំងតម្រងនោម ប្លោកនោម ថ្លើម និងលំពែងដែរ។ វាដើរតួនាទីសំខាន់មួយក្នុងការពង្រឹងដល់របត់ឈាមរត់តែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង