សុខភាពតម្រងនោមមានទំនាក់ទំនងផ្ទាល់ទៅនឹងសុខភាពបេះដូង និងបេះដូងទៅនឹងតម្រងនោម។ ខណៈពេលដែលបេះដូងច្របាច់ឈាមសព្វរាងកាយ តម្រងនោមមាននាទីសម្អាតឈាមនោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វានឹងបញ្ចេញចោលនូវកាកសំណល់ ជំនួយដល់ការរក្សាសម្ពាធឈាម និងធានាថា ឈាមមានជីវជាតិសំខាន់ៗគ្រប់ចំនួន និងត្រឹមត្រូវ។
ជំងឺតម្រងនោមមានន័យថា តម្រងនោមត្រូវបានខូចខាត។ ជំងឺដ៏ធ្ងន់ធ្ងរមួយនេះប៉ះពាល់លើមនុស្សពេញវ័យម្នាក់ក្នុងចំណោម ៧នាក់។ រឿងនេះក៏ដាក់សម្ពាធខ្លាំងទៅលើបេះដូងដែរ។
អ្នកដែលមានជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាមមានការប្រឈមកាន់តែខ្ពស់នឹងជំងឺតម្រងនោម។ ខាងក្រោមនេះគឺជារបៀបដែលអ្នកអាចបន្ថយការប្រឈមនឹងជំងឺនេះបាន៖
- រក្សាសម្ពាធឈាមឲ្យស្ថិតក្នុងសភាពធម្មតា
- ចូរញ៉ាំអាហារផ្តល់សុខភាព ចៀសវាងខ្លាញ់ Saturated ប្រៃ និងផ្អែម។ តែអ្នកគួរញ៉ាំឲ្យច្រើននូវផ្លែឈើ បន្លែនិងគ្រាប់ធញ្ញជាតិ
- កុំជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ហាត់ប្រាណជាទៀងទាត់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855