មនុស្សមួយចំនួនមានបញ្ហាភ្ញាក់ទៀងពេល ប៉ុន្តែក្រោយមកទៀត ពួកគេអាចនឹងភ្ញាក់មុនរាល់ដងពីរម៉ោងអីក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកយល់ថាខ្លួនឯងហាក់ដូចជាភ្ញាក់លឿនជាងរាល់ដងមែន វាអាចដោយសារតែមូលហេតុញឹកញាប់ដូចខាងក្រោមនេះ៖
កំពុងតែមានបញ្ហាគេងមិនលក់
មានមនុស្សច្រើនណាស់ដែលមានបញ្ហាគេងមិនលក់ ឬពិបាកក្នុងការគេងនៅពេលយប់ ឬនៅតែមិនងងុយគេងពេញមួយយប់តែម្តង។ បើសិនជាអ្នកនៅតែភ្ញាក់ពីគេងនៅពេលកណ្តាលអាធ្រាត ឬភ្ញាក់លឿនជាងតម្រូវការរាល់ដង នោះអ្នកកំពុងតែមានបញ្ហាគេងមិនលក់ហើយ។ ភាពគេងមិនលក់នេះអាចដោយសារតែ ស្រ្តេច្រើន លេបថ្នាំព្យាបាលអ្វីមួយ ឬរបៀបរស់នៅបែបស៊ីដេកៗជាដើម។
ស្រ្តេស ឬតក់ស្លុត
អ័រម៉ូនស្រ្តេសអាចធ្វើឲ្យភ្ញោចដល់ប្រព័ន្ធសរសៃប្រសាទ។ ហេតុដូច្នេះហើយ វាគឺជាហេតុផលពិតប្រាកដមួយដែលអាចឲ្យរំខានដល់ការគេងបាន។ ពេលខ្លះ វាក៏អាចធ្វើឲ្យឆាប់ភ្ញាក់ពីគេងលឿនពេកនៅពេលព្រឹកដែរ។ ការថប់អារម្មណ៍មិនខុសគ្នានឹងការស្រ្តេសទេ គឺធ្វើឲ្យចេញអ័រម៉ូនស្រ្តេសចូលទៅក្នុងឈាមច្រើន។
ស្ថិតក្នុងស្ថានភាពបង្កើតគ្រួសារ
រឿងគ្រប់យ៉ាងដែលផ្លាស់ប្តូរជីវិតរបស់ស្រ្តីមានផ្ទៃពោះ អាចបណ្តាលឲ្យមានបម្រែបម្រួលអ័រម៉ូនជាច្រើនក្នុងខ្លួនដែរ។ ក្នុងត្រីមាសដំបូង ការប្រែប្រួលផ្លូវចិត្ត និងរាងកាយអាចធ្វើឲ្យអ្នកមិនអាចគេងលក់បាន ចាប់ពី រមួលក្រពើ សុបិន្តអាក្រក់ ឬចេះតែចង់នោមភ្លាមៗជាដើម។ ហេតុដូច្នេះហើយ វាពិតជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយក្នុងការគេងឆាប់ភ្ញាក់នៅពេលព្រឹកនោះ។
អាយុកាន់តែច្រើន
វាមិនមានអ្វីអាថ៌កំបាំងឡើយដែលថា រយៈពេលច្រើនឆ្នាំកន្លង់ផុតទៅអាចធ្វើឲ្យមានការប្រែប្រួលដល់រាងកាយច្រើនទាំងការរស់នៅ និងអ្វីជាច្រើនដែលមិនចូលចិត្ត។ រឿងមួយក្នុងចំណោមនោះដែរគឺ ដំណើការណ៍ធម្មតានៃការចាស់ទៅតាមអាយុ ដែលធ្វើឲ្យរាងកាយប្រែប្រួលដល់របៀបគេង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលអ្នកអាយុកាន់តែច្រើន រាងកាយ និងចិត្តគំនិតត្រូវការពេលវេលាគេងកាន់តែតិច។ ហើយនេះប្រហែលជាមូលហេតុពិតប្រាកដដែលធ្វើឲ្យអ្នកគេងឆាប់ភ្ញាក់នៅពេលព្រឹក៕