អ្វីដែលអ្នកទទួលទាន គឺសំខាន់ណាស់ ពីព្រោះវាក៏ជះឥទ្ធិពលដល់ស្បែកផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះទៅដែលអ្នកគួរជៀសវាងប្រសិនបើចង់រក្សាបាននូវស្បែកក្មេងជាងវ័យ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអាចបង្កផលប៉ះពាល់ដល់ស្បែក ៖
១. សាច់ក្រហម
អ្នកជំនាញជាច្រើននិយាយថា សាច់ក្រហមមានផ្ទុកជាតិ carnitine ខ្ពស់ដែលអាចធ្វើអោយជញ្ជាំងសសៃឈាមឡើងរឹង បង្កបញ្ហានៃភាពចាស់ជាងវ័យ។
២. អំបិល
ជាពិសេសអំបិលអ៊ីយ៉ូដ គឺមិនល្អសម្រាប់សុខភាពស្បែកឡើយ ក៏ព្រោះវាធ្វើអោយជាលិកាប្រែជាហើម និងឡើងមុន។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានអំបិលក្នុងកម្រិតមធ្យម។
៣. ស្ករ
ស្ករ គឺជាប្រភេទនៃអាហារដែលធ្វើអោយស្បែកឆាប់ចាស់ជាងវ័យលឿនបំផុត ហើយវាក៏បង្កផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ស្ករ ក៏ពន្លឿនការលេចឡើងនៃស្នាមជ្រីវជ្រួញ និងធ្វើអោយស្បែកស្រអាប់គ្មានពន្លឺដោយសារវាបំផ្លាញកូឡាជែន និងភាពបត់បែននៃស្បែក។ ព្យាយាមទទួលទានផ្លែឈើជំនួសការទទួលស្ករ ឬអាហារផ្អែមច្រើនហួស។
៤. អាហារបំពង
ជាតិខ្លាញ់មិនល្អនៃអាហារបំពងមានផ្ទុករ៉ាឌីកាល់សេរីដែលបង្កការរាំងស្ទះរន្ធញើស។ អ្នកគួររួមបញ្ចូលផ្លែបឺរ និងប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃជំនួសវិញ ដើម្បីទទួលបាននូវជាតិខ្លាញ់សុខភាពល្អ។
៥. គ្រឿងស្រវឹង ឬជាតិអាល់កុល
ការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុលច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ហើយឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៦. កាហ្វេអ៊ីន
កាហ្វេអ៊ីនក៏បង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។ ជាលទ្ធផលស្បែកនឹងប្រែជាស្ងួត ហើយបង្កើនការផលិតអ័រម៉ូនស្ត្រេស cortisol ដែលពន្លឿនដំណើរការនៃភាពចាស់តាមវ័យនៃស្បែក៕