ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការរំលាយអាហារ ឬតឹងពោះ រួមជាមួយបញ្ហានៃចំណង់អាហារទៀតនោះបានន័យថា ថ្លើមរបស់អ្នកកំពុងត្រូវការការយកចិត្តទុកដាក់បន្តិចហើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការលាងសម្អាតថ្លើម គឺសំខាន់ណាស់ ក៏ព្រោះរាងកាយបង្កើតជាតិពុល និងសារធាតុបង្កជំងឺមហារីក ជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ? ហើយអ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងទាំងអស់របស់យើង រួមទាំងថ្លើម។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើម និងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. ផ្លែឈើដែលមានជាតិវីតាមីន C
ផ្លែឈើដែលមានផ្ទុកជាតិវីតាមីន C គឺជាល្អបំផុតសម្រាប់ការសម្អាតថ្លើម។ វីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់បាក់តេរី នៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដូចជា ក្រូច, ទំពាំងបាយជូរ និងផ្លែប៉ោម អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញ ដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ និងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់សម្អាតថ្លើមបង្កើនប្រសិទ្ធិភាពមុខងារនោះ ចូរព្យាយាមទទួលទានផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ជាប្រចាំ។
២. ប៉េងប៉ោះ
មានផ្ទុកសារធាតុ glutathione ដែលជួយសម្អាតថ្លើម។ លើសពីនេះទៅទៀត ប៉េងប៉ោះ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម, មហារីកថ្លើម, មហារីកស្បែក, មហារីកសុដន់ និងមហារីកសួតផងដែរ។ ដូច្នេះកុំបន្ថែមប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៣. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរសារធាតុចិញ្ចឹមដែលមានប្រយោជន៍ ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣, សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយធ្វើឲ្យថ្លើមមានសុខភាពល្អរឹងមាំ។ វាបញ្ចេញជាតិពុលគ្រោះថ្នាក់ទាំងអស់ចេញពីរាងកាយ។ ទោះជាយ៉ាងណា អ្នកមិនគួរបរិភោគលើសពីមួយក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។
៤. ខ្ទឹមស
ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ដែលល្អចំពោះសុខភាពថ្លើម។ ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលចាំបាច់សម្រាប់ការបន្សាបជាតិពុល និងជួយបំពេញបន្ថែមនូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលសំខាន់ចំពោះសុខភាពរាងកាយទៀតផង។
៥. ផ្លែបឺរ
ផ្លែបឺរ គឺមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងផងដែរ។ ផ្លែបឺរ ក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរី និងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៦. ឆៃថាវក្រហម
ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene រួមទាំង flavonoids ដែលជួយជម្រុញមុខងារថ្លើម។ សារធាតុទាំងនេះក៏ជួយបន្សុទ្ធឈាមដែលមានប្រយោជន័ដល់ថ្លើមផងដែរ។
៧. តៃបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ catechins ដែលជម្រុញការបំបែកជាតិខ្លាញ់នៅក្នុងថ្លើមទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។ លើសពីនេះទៅទៀត ការទទួលទានតែបៃតងជាប្រចាំក៏អាចព្យាបាល និងទប់ស្កាត់បញ្ហាថ្លើមផងដែរ។
៨. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ក៏ជាបន្លែដ៏ល្អមួយប្រភេទសម្រាប់ការលាងសម្អាតថ្លើម ក៏ដូចជាចំពោះសុខភាពក្រពះ។ វាផ្ទុកសារធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីកម្មជាច្រើនដែលជួយកម្ចាត់ជាតិពុលចេញពីថ្លើម និងបន្សាបជាតិពុល រួមទាំងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយ។ ការទទួលទានផ្កាខាត់ណាខៀវជាប្រចាំ ជួយលើកកម្ពស់កម្រិតនៃការដុតរំលាយអាហារនៃរាងកាយ ក៏ដូចជារំញោចប្រព័ន្ធភាពស៊ាំផងដែរ៕