ការញ៉ាំអាហារបានគ្រប់គ្រាន់គឺជារឿងសំខាន់សម្រាប់សុខភាពផ្លូវកាយ និងចិត្ត។ ខួរក្បាលត្រូវការជីវជាតិជាច្រើនដូចសាច់ដុំ បេះដូង និងសួតដែរដើម្បីធ្វើការងាររបស់វាបានយ៉ាងល្អបំផុត។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកមានដឹងទេថា តើអាហារណាមួយដែលសំខាន់សម្រាប់សុខភាពខួរក្បាលទៅ?

បឺរីពណ៌ខៀវ

តាមការសិក្សាបានរកឃើញថា ផ្លែឈើប្រភេទនេះមានប្រសិទ្ធភាពក្នុងការពន្យាពេល ឬពង្រឹងដល់ការចងចាំរយៈពេលខ្លី។ នេះដោយសារតែវាផ្ទុកទៅដោយសារធាតុ Anthocyanins។ 

ប្រូខូលី

ប្រូខូលីជាប្រភពនៃវីតាមីន K ដ៏ល្អមួយដែលត្រូវបានកេដឹងថា ជួយពង្រឹងដល់ថាមពលខួរក្បាល និងជំរុញដល់មុខងារឆ្លាតវៃរបស់មនុស្ស។ ការសិក្សាបានឲ្យដឹងថា ប្រូខូលីសម្បូរទៅដោយសារធាតុឈ្មោះថា Glucosinolate ដែលអាចបន្ថយការបំផ្លាញសារធាតុចម្លងសរសៃប្រសាទ Acetylcholine។ Acetylcholine ជាតម្រូវការរបស់ប្រព័ន្ធសរសៃប្រសាទកណ្តាលដើម្បីធ្វើការងារបានកាន់តែល្អ និងជំរុញដល់ភាពចងចាំរបស់ខួរក្បាល។ 

ប្រេងដូង

ប្រេងដូងត្រូវបានគេស្គាល់ថាជាអាហារដ៏ល្អបំផុតនៅពេលនិយាយដល់ប្រយោជន៍របស់ខួរក្បាល ដោយសារតែវាដើរតួនាទីជាសារធាតុប្រឆាំងនឹងការរលាកផង និងកាត់បន្ថយការភ្លេចភ្លាំងពេលចាស់ជរាផង។ 

ការ៉ុត

ការ៉ុតត្រូវបានគេស្គាល់ថាល្អចំពោះសុខភាពភ្នែក តែក៏ល្អចំពោះខួរក្បាលដែរ។ ការ៉ុតមានសារធាតុ Luteolin ខ្ពស់ ដែលអាចកាត់បន្ថយការខូចខាតការចងចាំពេលចាស់ជរាបាន។ 

ស៊ុត

ស៊ុតផ្នែកកណ្តាលសម្បូរសារធាតុ Choline សម្រាប់ខួរក្បាលប្រើប្រាស់ជាសារធាតុ Acetylcholine ដែលសំខាន់ក្នុងការធ្វើទំនាក់ទំនងកោសិកាខួរក្បាល និងរក្សាភាពចងចាំ។ 

គ្រាប់ល្ពៅ

គ្រាប់ល្ពៅសម្បូរជាតិស័ង្គសី ដែលជាសមាសធាតុដ៏សំខាន់ក្នុងការជំរុញដល់ជំនាញនៃការគិត និងចងចាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះវាក៏មានជាតិម៉ាញ៉េស្យូម និង Tryptophan ដែលអាចជំរុញដល់ការមានអារម្មណ៍ល្អ។ 

ត្រីសាលម៉ុង

ត្រីសាលម៉ុងគឺជាអាហារដ៏មានជីវជាតិបំផុតសម្រាប់ខួរក្បាល ដោយសារតែវាមានអូមេហ្គាបី ដែលអាចជួយពង្រឹងដល់ការចងចាំ និងឲ្យខួរក្បាលធ្វើការបានកាន់តែល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង