ថ្នាំពន្យាកំណើតក៏អាចមានផលរំខានរបស់វាដែរ ជាពិសេសថ្នាំពន្យាកំណើតបន្ទាន់តែម្តង។ ថ្នាំប្រភេទនេះគឺត្រូវការប្រើតែពេលបន្ទាន់ប៉ុណ្ណោះ។ ប៉ុន្តែមិនមែនមានន័យថា អ្នកមិនខ្វល់អំពីការរួមភេទដោយប្រុងប្រយ័ត្ន និងការពារនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានក្មេងស្រីច្រើនណាស់ដែលមកពិនិត្យជំងឺកន្លែងខ្ញុំដោយសារតែមករដូវមិនទៀត ឬអតុល្យភាពអ័រម៉ូនក្នុងខ្លួន។ ហើយករណីភាគច្រើន មូលហេតុចំបងរបស់វាគឺពួកគេប្រើថ្នាំពន្យាកំណើតបន្ទាន់នេះតែម្តង។
ការលេបថ្នាំពន្យាកំណើតបន្ទាន់មួយគ្រាប់អាចបណ្តាលឲ្យរំខានដល់អ័រម៉ូនជាច្រើនក្នុងស្រ្តីវ័យក្មេង។ ដូច្នេះបើសិនជាប្រើច្រើនជាងនេះ ពិតណាស់ វានឹងបង្កជាផលរំខានយ៉ាងធ្ងន់ធ្ងរបាន។ ផលរំខានតិចតួចមួយចំនួនមានដូចជា ក្អួតចង្អោ ឡើងកន្ទួលលើស្បែក ធ្លាក់ឈាមរដូវនៅចន្លោះពេលមករដូវ និងធ្លាក់ឈាមរដូវច្រើនៗ។ ករណីខ្លះទៀត វាអាចធ្វើឲ្យកើតជាគីសក្នុងក្រពេញអូវ៉ែថែមទៀត។
ជាចុងក្រោយ ខ្ញុំសូមឲ្យបងប្អូនស្រ្តីៗទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ខណៈពេលកំពុងតែរួមផេទ ហើយចូរប្រើថ្នាំប្រភេទនេះតែក្នុងពេលបន្ទាន់បានហើយ (ក្រោយរួមភេទមិនបានការពារ)។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ថ្នាំតែមួយគ្រាប់គឺគ្រប់គ្រាន់នឹងបង្ការកុំឲ្យមានផ្ទៃពោះហើយ ដូច្នេះមិនត្រូវប្រើច្រើនជាងមួយគ្រាប់ឡើយបើសិនជាមិនចង់ឲ្យមានផលរំខានចំពោះសុខភាព៕