ជាមនុស្សដែលធាត់ គឺជាអាការៈមួយនៃការលើសកូឡេស្តេរ៉ុលក្នុងឈាមហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការហាត់ប្រាណអាចជួយសម្រកទម្ងន់ ឬថែរក្សាទម្ងន់ និងការពារកុំឲ្យលើសកូឡេស្តេរ៉ុលក្នុងឈាមបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការហាត់ប្រាណអាចបញ្ចុះកូឡេស្តេរ៉ុលបានច្រើនរបៀបដូចជា៖
- ការហាត់ប្រាណនឹងបង្កើនកូឡេស្តេរ៉ុលល្អក្នុងរាងកាយ ហើយក៏អាចបន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់ កុំឲ្យស្ទះក្នុងសរសៃឈាម និងបង្កជាជំងឺបេះដូងបានដែរ
- ការហាត់ប្រាណជួយសម្រក និងថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
- ការហាត់ប្រាណនឹងផ្តល់ថាមពលដល់រាងកាយទាំងមូល និងជំរុញដល់របត់ជាតិទឹកក្នុងរាងកាយ។ លើសពីនេះទៅទៀត វាក៏ជួយសម្អាតកំណកឈាមក្នុងសរសៃឈាម និងធ្វើឲ្យបេះដូងកាន់តែរឹងមាំថែមទៀត។
អ្នកស្រាវជ្រាវមិនបានច្បាស់ថាតើការហាត់ប្រាណអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ដោយរបៀបម៉េចឡើយ ប៉ុន្តែតាមការសិក្សាថ្មី និងធ្វើឡើងដោយប្រុងប្រយ័ត្ននោះ គេបានរកឃើញថា ការហាត់ប្រាណអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់តាមរបៀបដូចខាងក្រោមនេះ៖
- ការហាត់ប្រាណនឹងរំលាយកូឡេស្តេរ៉ុលអាក្រក់ពីក្នុងខ្លួនតាមរយៈការភ្ញោចអង់ស៊ីមជាច្រើនដើម្បីរុញច្រានកូឡេស្តេរ៉ុលអាក្រក់ចេញពីឈាម និងសរសៃឈាមចូលទៅក្នុងថ្លើម។ នៅពេលកូឡេស្តេរ៉ុលអាក្រក់ចូលដល់ថ្លើមហើយ វានឹងបំលែងទៅជាទឹកប្រមាត់ ឬបញ្ចេញចោល។ ដូច្នេះបើសិនជាអ្នកចង់លុបបំបាត់ជំងឺដែលគម្រាមគំហែងដល់អាយុជីវិត និងប្រើប្រាស់កូឡេស្តេរ៉ុលអាក្រក់អស់នោះ ចូរកុំនៅស្ងៀមអី តែត្រូវហាត់ប្រាណឲ្យច្រើន។
- ការហាត់ប្រាណនឹងបង្កើនទំហំរបស់ម៉ូលេគុលប្រូតេអ៊ីន។ ការផ្សំគ្នានៃកូឡេស្តេរ៉ុល និងម៉ូលេគុលប្រូតេអ៊ីន ត្រូវបានគេស្គាល់ថា Lipoprotein។ ម៉ូលេគុលផ្សំគ្នាពីរនេះខ្លះគឺរឹង ខណៈពេលដែលខ្លះទៀតធំគ្រប់គ្រាន់នឹងគ្រោះថ្នាក់ដែរ។ សម្រាប់មូលេគុលតូចៗ អាចប្រជ្រៀតចូលទៅក្នុងភ្នាស់បេះដូង និងសរសៃឈាម និងបង្កជាការខូចខាតជាប់រហូតបាន ជាពិសេសស្ទះសរសៃឈាមតែម្តង។ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមហាត់ប្រាណ ទំហំរបស់ម៉ូលេគុលប្រូតេអ៊ីនតូចៗនឹងកើនចំនួន ដូច្នេះវានឹងមិនអាចចូលទៅក្នុងសរសៃឈាម និងភ្នាស់បេះដូងបានទេ។
ពេលនេះអ្នកបានដឹងហើយថា ការហាត់ប្រាណអាចបញ្ចុះកូឡេស្តេរ៉ុលដោយរបៀបណាហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែយកល្អគួរតែធ្វើការហាត់ប្រាណទៅតាមក្បួនខាងក្រោមផង៖
- ចូរធ្វើការហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។ ប៉ុន្តែបើសិនជាអ្នកកំពុងតែស្វែងរកវិធីសម្រកទម្ងន់ យកល្អគួរតែធ្វើឲ្យបានមួយម៉ោងទៅ។
- អ្នកប្រហែលជាអាចជ្រើសរើសការហាត់ប្រាណកម្រិតមធ្យមទៅខ្លាំងក្លាបានដូចជា ការដើរ ជិះកង់ ហែលទឹក ឬរត់យឺតៗ។ ការរត់យឺតៗលើម៉ាស៊ីនល្បឿនទាប អាចជារឿងល្អសម្រាប់បេះដូង៕