មានជំងឺទឹកនោមផ្អែម មានន័យថា អ្នកគួរតែប្រុងប្រយ័ត្នច្រើន ជាពិសេសអាហារដែលញ៉ាំតែម្តង។ អ្នកគួរតែច្រើសរើសអាហារញ៉ាំប្រកបដោយការគិតគូរច្បាស់លាស់ដើម្បីកុំឲ្យលើសជាតិស្ករក្នុងឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារដើរតួនាទីសំខាន់មួយក្នុងការថែរក្សាជាតិស្ករក្នុងឈាម។ មានអាហារច្រើនទៀតដែលផ្ទុកទៅដោយជីវជាតិ ប៉ុន្តែមានជាតិស្ករខ្ពស់ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវចៀសវាង។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារមួយចំនួនដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជ្រើសរើសទទួលទានបាន៖
បន្លែពណ៌បៃតង
បន្លែប្រភេទនេះផ្ទុកទៅដោយជីវជាតិច្រើនសម្រាប់រក្សារាងកាយឲ្យមានសុខភាពល្អ តែមានកាឡូរីទាប។ ការញ៉ាំបន្លែពណ៌បៃតងក៏ជួយគ្រប់គ្រងជាតិស្ករបានយ៉ាងល្អដែរ។ ក្រៅពីនេះអ្នកនឹងទទួលបានប្រយោជន៍បន្ថែមដូចជា ព្យាបាលការស្លេកស្លាំង ថែរក្សាស្បែកឲ្យនៅសុខភាពល្អ ពង្រឹងដល់សុខភាពភ្នែក និងបេះដូងសរសៃឈាម។
ជាតិសរសៃ
អាហារសម្បូរជាតិសរសៃអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ ជាតិសរសៃនឹងពង្រឹងដល់ការរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរ។ ជាតិសរសៃមានសមត្ថភាពបឺតស្រូបជាតិស្ករក្នុងឈាម និងជួយបញ្ចេញអាំងស៊ុយលីនក្នុងឈាមកាន់តែល្អ។ អាហារសម្បូរជាតសរសៃមានដូចជា គ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតង ប្រូខូលី ការ៉ុត និងផ្លែបឺរីជាដើម។
ស៊ុត
ស៊ុតគឺជាអាហារមួយទៀតដែលជួយឲ្យអ្នកឆ្អែតបានយូរ ហើយផ្តល់សុខភាពទៀត។ ស៊ុតអាចពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីន។ អ្នកជំងឺទឹកនោមផញអែមគួរតែញ៉ាំប្រូតេអ៊ីនកាន់តែច្រើន ហើយស៊ុតគឺជាជម្រើសដ៏អស្ចារ្យសម្រាប់ពួកគេហើយ។ វានឹងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ហើយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ទៀត។
សម្បកឈើអែម
សម្បកឈើអែម សម្បូរអង់ទីអុកស៊ីដង់ណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាជាច្រើនបានផ្តោតសំខាន់ទៅលើប្រយោជន៍នៃសម្ពកឈើអែមលើអ្នកជំងឺទឹកនោមផ្អែម។ សម្បកឈើអែមអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន ហើយក៏ពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីនថែមទៀត៕