ស្រ្តេសអាចបង្កឡើងដោយសម្ពាធនៅកន្លែងធ្វើការ ទើបមានកូនតូច ជួបហេតុការណ៍ណាមួយ ឬការស្ទះចរាចរណ៍ជាដើម។ ស្រ្តេសរ៉ាំរ៉ៃប្រហែលជាធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា បញ្ហានៃការរំលាយអាហារ ថប់អារម្មណ៍ ឈឺក្បាល បាក់ទឹកចិត្ត បញ្ហានៃការគេង ឡើងទម្ងន់ បញ្ហានៃការចងចាំ លើសសម្ពាធឈាម ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះងាយៗក្នុងការបន្ថយស្រ្តេសពីក្នុងខួរក្បាល៖

  • បង្កើតតារាងអ្វីនូវដែលអ្នកត្រូវការបញ្ចប់វាជារៀងរាល់ថ្ងៃ
  • ចូរព្យាយាមបង្កើត និងរក្សាមិត្តភាព
  • ចូរគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់យប់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរអនុវត្តវិធីសាស្រ្តគ្រប់គ្រងការដកដង្ហើមនៅពេលស្រ្តេសចាប់ផ្តើមកើនឡើង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង