វត្តមានឈាមក្នុងទឹកនោម ឈឺពោះខ្លាំងដែលចាក់ទៅចង្កេះ នោមញឹក គឺជាអាការៈមួយចំនួនៃជំងឺគ្រួសក្នុងតម្រងនោម។ វាអាចនាំឲ្យមានបញ្ហានៃការនោមធ្ងន់ធ្ងរ និងជាប់ទាក់ទងនឹងការចង្អោ ស្រកទម្ងន់ ក្តៅខ្លួន និងឈឺចាប់ស្រួចស្រាវក្នុងពោះផ្នែកខាងក្រោម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញ៉ាំទឹកមិនបានគ្រប់គ្រាន់ អាចនាំឲ្យកើតគ្រួសក្នុងតម្រងនោមបាន។ គ្រួសទាំងនេះអាចមានទំហំធំរហូតដល់គ្រាប់កូនហ្គោលឯណោះ។ ជាធម្មតា វាផ្សំឡើងដោយកាលស្យូមអុកសាឡាត និងសមាសធាតុផ្សេងៗទៀត។ គ្រួសក្នុងតម្រងនោម ភាគច្រើនត្រូវព្យាបាលដោយវះកាត់យកវាចេញ។ ប៉ុន្តែវាក៏មានមធ្យោបាយធម្មជាតិមួយចំនួនអាចយកវាចេញបានយ៉ាងមានប្រសិទ្ធភាពដែរ។
ទឹក
ទឹកជួយតម្រងនោមពន្លឿនដល់ដំណើរការណ៍នៃការរំលាយអាហារ និងការបឺតស្រូបជាតិរ៉ែ និងជីវជាតិ។ វាក៏ជួយច្រោះជាតិពុលពីក្នុងរាងកាយដើម្បីកុំឲ្យធ្វើទុក្ខដល់តម្រងនោមច្រើនដែរ។ អ្នកដែលមានគ្រួសក្នុងតម្រងនោម គួរតែញ៉ាំទឹកឲ្យបានច្រើនដើម្បីច្រោះគ្រួសនេះចេញតាមរយៈការនោម។ យកល្អគួរតែញ៉ាំទឹកពី ៧ ទៅ ៨កែវក្នុងមួយថ្ងៃ។
ផ្លែទទឹម
ទឹកផ្លែទទឹម និងគ្រាប់របស់វាសំខាន់ណាស់ក្នុងការកំចាត់គ្រួសក្នុងតម្រងនោម ដោយសារតែវាជាប្រភពដ៏លញអនៃជាតិប់ូតាស្យូម។ ប៉ូតាស្យូមនឹងជួយការពារមិនឲ្យជាតិរ៉ែប្រមូលផ្តុំគ្នាក្លាយទៅជាគ្រួសឡើយ។ ក្រៅពីនេះវាជួយបន្ថយអាស៊ីតរបស់ទឹកនោម ដូច្នេះវានឹងបន្ថយការបង្កើតគ្រួស និងច្រោះជាតិពុលពីតម្រងនោមទៀត។
សក់ពោត
សក់ពោតច្រើនតែត្រូវបានគេបេះចោល ប៉ុន្តែវាមានប្រយោជន៍ខ្លាំងក្នុងការកំចាត់គ្រួសតម្រងនោម។ ដើម្បីបានប្រយោជន៍របស់វា អ្នកត្រូវដាក់សក់ពោតទៅក្នុងទឹកក្តៅដាំពុះ ហើយច្រោះយកតែទឹកវាមកទទួលទាន។ វាមានសមត្ថភាពជួយបញ្ចុះទឹកនោមបែបធម្មជាតិ ដូច្នេះវានឹងបង្ការការកើតគ្រួសតម្រងនោមថ្មីបាន។ ក្រៅពីនេះវាក៏បន្ថយការឈឺចាប់ដោយសារតែគ្រួសដែរ។
ទឹកក្រូចឆ្មាលាយជាមួយប្រេងអូលីវ
ការលាយចូលគ្នានៃធាតុផ្សំទាំងពីនេះស្តាប់មើលទៅដូចជាចម្លែក តែវាជាវិធីច្រោះគ្រួសក្នុងតម្រងនោមដ៏មានប្រសិទ្ធភាពខ្លាំង។ អ្នកដែលមិនចង់វះកាត់ទេ គួរតែញ៉ាំទឹកលាយពីរមុខនេះរហូតដល់គ្រោះចេញពីក្នុងតម្រងនោមទៅ។ ខណៈពេលដែលប្រេងអូលីវដើរតួនាទីជាសារធាតុរំអិលសម្រាប់គ្រួសធ្លាក់ចេញដោយមិនមានការរលាក ទឹកក្រូចឆ្មា នឹងជួយបំបាត់គ្រួសនោះ។
ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះប្រភេទនេះផ្ទុកទៅដោយ Citric Acid ដែលជួយដល់ការបំបាត់គ្រួស និងរំលាយវាជាកំទិចតូចៗបាន។ ទឹកខ្មេះផ្លែប៉ោមនឹងជួយបញ្ចេញវាតាមរយៈការនោម និងច្រោះជាតិពុលផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែញ៉ាំទឹកខ្មេះផ្លែប៉ោមពីរស្លាបព្រាបាយជាមួយនឹងទឹកក្តៅឧណ្ហៗជារៀងរាល់ថ្ងៃ៕