គ្មាននរណាម្នាក់ចូលចិត្តការកើតមុនទេ ហេតុដូច្នេះហើយយើងតែងតែព្យាយាមលុបបំបាត់វាឲ្យបានលឿនបំផុតនៅពេលដែលឃើញវាកើតឡើង។ ហើយការញិចមុនគឺជាវិធីសាស្រ្តដែលមនុស្សភាគច្រើនតែងតែធ្វើមុនគេ។ អ្នកប្រហែលជាគិតថា អ្នកអាចបំបាត់បញ្ហានេះបាន ប៉ុន្តែវាមានរឿងច្រើនថែមទៀតបើសិនជាអ្នកប្រើវិធីញិចមុននេះ។ មុនគឺស្ទុកទុកជាតិប្រេងនៅពីក្នុងខ្លួនវា ដែលប្រេងនេះចេញពីក្រពេញមួយឈ្មោះថា Sebaceous Gland។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ វាមានមធ្យោបាយច្រើនណាស់ក្នុងការបំបាត់មុន តែមិនមែនជាការញិចមុនឡើយ។
នៅពេលអ្នកញិចមុន វានឹងរុញសារធាតុជាច្រើនចូលទៅក្នុងស្បែកកាន់តែជ្រៅ។ ជាមួយគ្នានឹងប្រេង Sebum និងប្រេង វាក៏នាំយកបាក់តេរីចូលជាមួយគ្នាដែរ។ នៅពេលអ្នកញ៉េចមុន ការបង្ករោគអាចបង្កជាអាការៈក្រហមស្បែក និងហើមស្បែកកាន់តែខ្លាំង ដូច្នេះវាមិនមែនជាវិធីបំបាត់មុនទេ តែធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរវិញ។ ការញិចមុនក៏អាចធ្វើឲ្យកើតជាស្នាកស្នាម ហើយថ្ងៃក្រោយអាចក្លាយទៅជាស្នាមផ្លែជាប់រហូតទៀតផង។
កោសិកាស្បែកងាប់ៗរបស់យើងនឹងជ្រុះជាទៀងទាត់ ប៉ុន្តែពេលខ្លះ ផ្នែកមួយនៃកោសិកាស្បែកងាប់ៗនោះនៅតែមិនជ្រុះអស់ ហើយក៏អាចកកកុញជាមួយជាតិប្រេងលើស្បែក។ ដូច្នេះដើម្បីសម្អាតកោសិកាស្បែកងាប់ៗទាំងនេះបាន ក្រពេញ Sebaceous Glands និងចាប់ផ្តើមផលិតប្រេង Sebum កាន់តែច្រើន។ ប៉ុន្តែប្រេងនេះនឹងអនុញ្ញាតិឲ្យបាក់តេរីលូតលាស់ និងបង្កជាការបង្ករោគដោយបាក់តេរី ហើយអាចធ្វើឲ្យកើតមុនកាន់តែច្រើនលើស្បែកថែមទៀត។
មានវិធីសាស្រ្តច្រើនណាស់ដែលអាចប្រើប្រាស់បានក្នុងការបំបាត់មុន។ ប៉ុន្តែការកើតមុនមិនមែនជាជំងឺធ្ងន់ធ្ងរឡើយ។ វាក៏ងាយនឹងបាត់ទៅវិញដោយខ្លួនឯងដែរបើសិនជាអ្នករស់នៅមានភាពអត់ធ្មត់នឹងវាមួយរយៈ និងមិនប៉ះពាល់វាទេ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែបើសិនជាអ្នកគិតថា វាកំពុងតែធ្ងន់ធ្ងរហើយ អ្នកអាចទៅជួបគ្រូពេទ្យ ដើម្បីគាត់អាចណែនាំវិធីសាស្រ្តល្អៗនូវអ្វីដែលអ្នកគួរតធ្វើ និងមិនគួរធ្វើ។ ជាមួយគ្នានេះដែរ វាក៏មានថ្នាំច្រើនណាស់ដែរក្នុងការបំបាត់ជំងឺមុន។ ចុងក្រោយអ្នកនឹងទទួលបានស្បែកស្រស់ស្អាតម្តងទៀតជាមិនខាន៕