ស្បូនគឺជាសរីរាង្គដែលមានរចនាសម្ព័ន្ធជាសាច់ដុំស្ថិតក្នុងអាងត្រគាក និងចងភ្ជាប់ដោយសរសៃចងជាច្រើន។ បើសិនជាសាច់ដុំ ឬសរសៃចងរបស់វាយឺត ឬចុះខ្សោយ វានឹងមិនអាចទ្រទ្រង់ស្បូនបានល្អឡើយ និងបង្កជាការស្រុតស្បូនកើតមាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺស្រុតស្បូនកើតឡើងនៅពេលដែលស្បូនធ្លាក់ចេញពីទីតាំងធម្មតារបស់វាចូលទៅក្នុងទ្វារមាស ឬលានចេញមកខាងក្រៅ។
ជំងឺស្រុតស្បូនអាចមានពីរ គឺស្រុតពេញលេញ និងមិនពេញលេញ។ ករណីស្រុតស្បូនមិនពេញលេញ មានន័យថា វាកើតឡើងនៅពេលដែលស្បូនយារតែមួយផ្នែកប៉ុណ្ណោះចូលទៅក្នុងទ្វារមាស ខណៈពេលដែលស្រុតស្បូនពេញលេញគឺស្បូនទាំងមូលធ្លាក់ចូលទៅក្នុងទ្វារមាសតែម្តង។
ការប្រឈមនឹងជំងឺស្រុតស្បូននឹងកើនឡើងកាន់តែខ្ពស់នៅពេលស្រ្តីអាយុកាន់តែច្រើន ជាពិសេសពេលអ័រម៉ូនភេទពួកគេចុះទាបតែម្តង។ អ័រម៉ូនភេទអេស្រ្តូជែនគឺជាអ័រម៉ូនដែលជួយថែរក្សាសាច់ដុំនៅអាងត្រគាកឲ្យនៅរឹងមាំ។ ការខូចខាតរបស់សាច់ដុំ និងជាលិកានៅអាងត្រគាកក្នុងពេលមានផ្ទៃពោះ និងសម្រាលកូនប្រហែលជាអាចបណ្តាលឲ្យស្រុតស្បូនដែរ។ ស្រ្តីដែលធ្លាប់សម្រាលកូនតាមធម្មជាតិលើសពីម្តង និងស្រ្តីរាំងរដូវគឺជាមនុស្សដែលមានការប្រឈមមុខខ្ពស់ជាងគេបំផុត។
រាល់សកម្មភាពទាំងឡាយណាដែលដាក់សម្ពាធទៅលើសាច់ដុំនៅអាងត្រគាកសុទ្ធតែអាចបង្កើនការប្រឈមនឹងជំងឺស្រុតស្បូនបានទាំងអស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កត្តាផ្សេងៗទៀតដែលបង្កើនការប្រឈមមុខដែរនោះមានដូចជា៖
- ធាត់ជ្រុល
- ក្អករ៉ាំរ៉ៃ
- ទល់លាមករ៉ាំរ៉ៃ៕