ធ្មេញរបស់មនុស្សយើងប្រហែលជាសញ្ញាបញ្ជាក់ដ៏ល្អមួយចំពោះសុខភាពបេះដូង។ តាមការសិក្សាថ្មីមួយដែលផ្តោតសំខាន់ទៅលើការបាក់ធ្មេញក្នុងវ័យកណ្តាល បានរកឃើញថា អ្នកដែលបាក់ធ្មេញចាប់ពីពីរឡើងទៅក្នុងពេលសិក្សា គឺមានការប្រឈមនឹងជំងឺបេះដូងសរសៃឈាម ២៣ភាគរយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការកើនឡើងការប្រឈមមុខនេះមិនរាប់បញ្ចូលនូវកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាមដូចជា លើសសម្ពាធឈាម លើសកូឡេស្តេរ៉ុលក្នុងឈាម ឬទឹកនោមផ្អែមឡើយ។ ប៉ុន្តែហេតុផលមួយចំនួនដែលធ្វើឲ្យប្រឈមកាន់តែខ្ពស់នោះប្រហែលជា ការរលាក ការផ្លាស់ប្តូររបបអាហារ ឬការប្រែប្រួលសមាសធាតុបាក់តេរីក្នុងមាត់ ឬប្រព័ន្ធក្រពះពោះវៀន។
មាត់មនុស្សយើងអាចជាកំណត់សម្គាល់អាការៈព្រមានមួយដ៏ល្អបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកដែលមានជំងឺរលាកជុំវិញអញ្ចាញធ្មេញ ឬធ្មេញ ច្រើនតែមានកត្តាប្រឈមមុខជាច្រើនដែលមិនត្រឹមតែកើតឡើងលើមុខទេ តែវាក៏ប៉ះពាល់ដល់បេះដូង និងសរសៃឈាមផងដែរ៕