ដង្កូវអៀន គឺជាប៉ារ៉ាសិតមួយប្រភេទដែលមានរូបរាងស្តើង និងស និងជាធម្មតាមានប្រវែងខ្លីៗ។ សម្រាប់ដង្កូវអៀនញីវិញ អាចទម្លាក់ពងរបស់វាបានរាប់ពាន់ពង ខណៈបេលដែលអ្នកជំងឺផ្ទុកដង្កូវនេះក្នុងខ្លួនកំពុងតែគេង។ វាអាចធ្វើឲ្យរមាស់រន្ធគូថ ឬមិនមានឃើញអាការៈអ្វីសោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបង្ករោគដោយដង្កូវអៀននេះច្រើនតែកើតឡើងលើកុមារវ័យចូលរួល ដែលយើងអាចព្យាបាលបានជាមួយនឹងថ្នាំផ្សះបាន។
ទោះបីជាយ៉ាងណាក៏ដោយ យើងអាចបង្ការការបង្ករោគដោយដង្កូវអៀននេះបានតាមរយៈវិធីដូចខាងក្រោមនេះ៖
- ចូរលាងសម្អាតខ្លួនប្រាណនៅពេលព្រឹក ដោយសារតែដង្កូវអៀននេះទម្លាប់ពងនៅពេលយប់។ ការងូតទឹកដោយទឹកផ្កាឈូក អាចមានប្រសិទ្ធភាពជាងការដងទឹកដោយប្រើបោយងូតធម្មតា ក្នុងការបង្ការការបង្ករោគដោយដង្កូវអៀន
- ចូរផ្លាស់ប្តូរខោទឹកនោម និងកម្រាលគ្រែជារៀងរាល់ថ្ងៃ
- ចូរបោកសម្លៀកបំពាក់ កន្សែងជូតខ្លួន និងកម្រាលគ្រែក្នុងទឹកក្តៅ និងសម្ងួតវាក្នុងកម្តៅក្តៅ។
- មិនត្រូវយកដៃអេសនៅជុំវិញរន្ធគូថឡើយ
- ចូរកាត់ក្រចកដៃកូនអ្នកឲ្យខ្លីទើបវាមិនមានកន្លែងអាចផ្ទុកពងដង្កូវអៀនបាន
- ចូរកុំឲ្យកូនបៀម ឬខាំក្រចកដៃ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរលាងសម្អាតជានិច្ចក្រោយពេលបន្ទោបង់ និងមុនពេលញ៉ាំអាហារ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855