មនុស្សភាគច្រើនយល់ថា ជំងឺពុកឆ្អឹងគឺជាបញ្ហាដែលកើតឡើងតែលើមនុស្សស្រីទេ។ ការពិតគឺវាអ៊ីចឹងមែន ជាពិសេសស្រ្តីវ័យចំណាស់ ដែលរាំងរដូវរួចតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែជំងឺនេះក៏កើតឡើងលើមនុស្សប្រុសបានដែរ។ ដូច្នេះ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីកត្តាប្រឈមមុខមួយចំនួនដែលធ្វើឲ្យបុរសៗងាយនឹងមានជំងឺពុកឆ្អឹងខ្លាំងបំផុត៖

អាយុចាប់ពី ៥០ឆ្នាំឡើងទៅ

រឿងនេះមិនខុសពីមនុស្សស្រីឡើយ។ អ្នកជំនាញនិយាយថា បុរសអាយុខ្ទង់ ៥០ឆ្នាំហើយ គឺងាយនឹងបាត់បង់កំហាប់ឆ្អឹងចាប់ពីមួយភាគរយឡើងទៅក្នុងមួយឆ្នាំ។ 

របបអាហារកង្វះជាតិកាលស្យូម

មនុស្សគ្រប់គ្នាដឹងរួចហើយថា ជាតិកាលស្យូមគឺជាជាតិរ៉ែមយយប្រភេទដែលសំខាន់ក្នុងការថែរក្សាឆ្អឹងឲ្យរឹងមាំ។ ដំណឹងល្អនោះគឺថា អាហារសម្បូរជាតិកាលស្យូមមានច្រើនណាស់ដូចជា ត្រីសាលម៉ុង ទឹកដោះគោ យ៉ាអួ និងបន្លែពណ៌បៃតងមួយចំនួន។ 

កង្វះការញ៉ាំវីតាមីន D 

អ្នកជំនាញនិយាយថា វីតាមីន D មានសារៈសំខាន់ដូចកាលស្យូមអ៊ីចឹងដែរ ក្នុងការថែរក្សាឆ្អឹងឲ្យរឹងមាំ។ វីតាមីន D មាននាទីជួយបឺតស្រូបកាលស្យូម ដូច្នេះបើគ្មានវាទេ កាលស្យូមគឺមិនមានប្រយោជន៍អ្វីឡើយ។ ប្រភពវីតាមីន D ដ៏សំខាន់គឺពន្លឺព្រះអាទិត្យ។

បាត់បង់អ័រម៉ូនភេទតេស្តូស្តេរ៉ូន

មនុស្សប្រុសមិនចេះរាំងរដូវឡើយ តែគេក៏អាចមានបញ្ហាអតុល្យភាពអ័រម៉ូននៅថ្ងៃណាមួយដែរ។ ការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូនលើរាងកាយបុរសមិនសូវខុសគ្នានឹងការថយចុះរបស់អ័រម៉ូនអេស្រ្តូជែនលើរាងកាយស្រ្តីក្នុងពេលរាំងរដូវឡើយ ហើយវានឹងធ្វើឲ្យពុកឆ្អឹងដូចគ្នា។ 

របៀបរស់នៅមិនផ្តល់សុខភាព

មនុស្សប្រុសងាយនឹងញ៉ាំគ្រឿងស្រវឹង និងជក់បារីច្រើនៗជាងស្រ្តី ហើយវាទាំងពីរនេះហើយគឺជាកត្តាប្រឈមនឹងជំងឺពុកឆ្អឹងលើមនុស្សប្រុស។ 

កង្វះការហាត់ប្រាណ

តាមពិតទៅគឺថា ការហាត់ប្រាណទៀងទាត់ ក៏អាចជួយទប់ស្កាត់ការពុកឆ្អឹងបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មធ្យោបាយហាត់ប្រាណដ៏ល្អបំផុតសម្រាប់បង្ការជំងឺពុកឆ្អឹងនោះគឺ លំហាត់ប្រាណទាំងឡាយណាដែលតម្រូវឲ្យទ្រទម្ងន់ដូចជា ការដើរ ការឡើងជណ្តើរ ការរត់យឺតៗ និងលោតអន្ទាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង