ជំងឺលើសសម្ពាធឈាមត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូង ដែលវាគឺជាមូលហេតុលេខមួយធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែថែរក្សាសម្ពាធឈាមឲ្យនៅធម្មតាទើបមានសុខភាពល្អ។ ជាធម្មតា សម្ពាធឈាមមនុស្សយើងគួរតែស្ថិតនៅជុំវិញ ១២០/៨០ mmHg។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នករកឃើញថា មានជំងឺលើសសម្ពាធឈាមយើង យកល្អគួរតែព្យាយាមធ្វើរឿងដូចខាងក្រោមនេះដើម្បីជួយឲ្យសម្ពាធឈាមចុះទាបមកវិញ៖
ប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លះ
អ្នកជំនាញនិយាយថា ពន្លឺព្រះអាទិត្យគឺជាប្រភពនៃវីតាមីន D ដែលជាជីវជាតិជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ឆ្អឹង អារម្មណ៍ល្អ និងបន្ថយការកើតជំងឺមហារិកមួយចំនួន។ ប៉ុន្តែវាក៏ជួយរាងកាយក្នុងការបង្កើតសារធាតុ Nitric Oxide សម្រាប់ពង្រឹងដល់សរសៃឈាម និងបញ្ចុះសម្ពាធឈាមបានដែរ។ យកល្អគួរតែចៀសវាងការប៉ះពាល់ពន្លឺព្រះអាទិត្យនៅចន្លោះម៉ោង ១០ព្រឹក និង ៤ល្ងាច។
អោបមនុស្សឲ្យបានច្រើន
អ្នកវិទ្យាសាស្រ្តនិយាយថា ការអោបអាចជួយឲ្យរាងកាយផលិតសារធាតុ អុកស៊ីតូស៊ីន ដែលវាជាអ័រម៉ូនដ៏សំខាន់មួយក្នុងពេលសម្រាលកូន និងបំបៅដោះកូន។ ការសិក្សានិយាយថា អ័រម៉ូនអុកស៊ីតូស៊ីនជួយបន្ថយឥទ្ធិពលរបស់ប្រព័ន្ធសរសៃប្រសាទ Sympathetic ដើម្បីបន្ថយឥទ្ធិពលឆ្លើយតបទៅលើបេះដូង និងសរសៃឈាម។
ច្របាច់កូនបាល់ទន់ៗ
អ្នកវិទ្យាសាស្រ្តជាច្រើននិយាយថា កូនបាល់ទន់ៗ មិនត្រឹមតែល្អសម្រាប់អ្នកស្រ្តេសទេ តែវាក៏ជួយគ្រប់គ្រងសម្ពាធឈាមកុំឲ្យឡើងខ្ពស់ដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការច្របាច់កូនបាល់ប្រភេទនេះនឹងធ្វើឲ្យសាច់ដុំកន្ត្រាក់។ នៅពេលសាច់ដុំធូរវិញ លំហូរឈាមនៅប្រអប់ដៃនឹងកើនឡើង ដែលជារឿងធ្វើឲ្យសម្ពាធឈាមចុះទាបដែរ។ យកល្អគួរតែព្យាយាមច្របាច់កូនបាល់ទន់ៗនេះដោយដៃម្ខាងរយៈពេល ៦០ ទៅ៩០វិនាទី៕