ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើងមាននាទីដ៏សំខាន់មួយក្នុងការរំលាយអាហារដែលយើងកំពុងតែញ៉ាំ ដើម្បីទទួលបានជីវជាតិពីអាហារទាំងអស់នោះ។ ប៉ុន្តែជាមួយនឹងរបបអាហារដែលយើងញ៉ាំមិនត្រឹមត្រូវ អាចជាដើមហេតុនាំឲ្យពោះវៀនពិបាកទទួលបានជីវជាតិ ហើយពេលខ្លះក៏ពិបាកនឹងធ្វើការរហូតដល់មានបញ្ហាក្រពះពោះវៀនថែមទៀតផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យក្រពះពោះវៀនកាន់តែមានសុខភាពល្អជាងមុន៖

ញ៉ាំជាតិសរសៃទាំងរលាយ និងមិនរលាយ

ពោះវៀនមនុស្សយើងត្រូវការជាតិសរសៃទាំងពីរប្រភេទនេះដើម្បីធ្វើការកាន់តែល្អជាងមុន។ ជាតិសរសៃមិនរលាយនឹងជួយបង្កើនភាពធូរដល់លាមក ដូច្នេះវានឹងងាយស្រួលបញ្ចេញចោល។ ជាតិសរសៃរលាយ ជួយបង្ការកុំឲ្យលាមកមានជាតិទឹកច្រើនពេក។ បន្លែ គ្រាប់ធញ្ជាតិ និងផ្លែឈើគឺជាប្រភពដ៏ល្អនៃជាតិសរសៃទាំងនេះ។

ញ៉ាំសាច់សុទ្ធ

យើងទាំងអស់គ្នាត្រូវការប្រូតេអ៊ីនពីរបបអាហារ ប៉ុន្តែអ្នកគួរតែជ្រើសរើសសាច់សុទ្ធទទួលទានចៀសជាងសាច់ជាប់ខ្លាញ់ ព្រោះវាអាចនឹងបង្កការពិបាកដល់ការរំលាយអាហារ។ ជម្រើសដ៏ល្អគួរតែជា សាច់បក្សីដែលគ្មានស្បែក ឬសាច់សម្លក ទើបក្រពះស្រួលក្នុងការធ្វើការ។

ញ៉ាំអាហារឲ្យទៀងពេល

វានឹងក្លាយទៅជារឿងល្អមួយក្នុងការញ៉ាំអាហារទៀងពេលវេលា ព្រោះវានឹងជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការកាន់តែល្អ។ វាមិនខុសគ្នានឹងការចូលគេងឲ្យទៀងពេលដែរទេ ដូច្នេះចូរបង្កើតទម្លាប់នេះដើម្បីពោះវៀនមានសុខភាពល្អ។

គ្រប់គ្រងស្រ្តេសឲ្យបានល្អ

កម្រិតនៃភាពស្រ្តេសក៏អាចរំខានដល់មុខងាររំលាយអាហារ ដែលអាចប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយដែរ។ រឿងនេះនិយាយទៅវាស្រួលណាស់ ប៉ុន្តែបើសិនជាអ្នកអាចគ្រប់គ្រងស្រ្តេបាន អ្នកនឹងទទួលបានប្រយោជន៍ក្នុងផ្លូវដ៏វែងឆ្ងាយ។ ការដែលស្រ្តេស ឬតក់ស្លុតច្រើន អាចប៉ះពាល់ដល់សុខភាពពោះវៀនច្រើនដែរ។

ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

ចូរញ៉ាំទឹកឲ្យបានច្រើនយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃដើម្បីក្នុងខ្លួនមានជាតិទឹកគ្រប់គ្រាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិសរសៃដែលអ្នកកំពុងតែញ៉ាំនឹងទទួលបានជាតិទឹកពីក្នុងពោះវៀនដើម្បីធ្វើឲ្យលាមកធូរ និងស្រួលក្នុងការបញ្ចេញចោល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង