ជំងឺគ្រួសក្នុងតម្រងនោមគឺជាការកកុញ ជាពិសេសជាតិកាលស្យូម ក្នុងតម្រងនោម រហូតក្លាយទៅជាគ្រួស ហើយក៏អាចបង្កជាការឈឺចាប់ខ្លាំងដែរនៅពេលវាមានចលនាក្នុងតម្រងនោម ឬផ្លូវទឹកម៉ូត្រ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាប្រឈមមុខច្រើនណាស់ដែលធ្វើឲ្យមនុស្សម្នាក់ងាយនឹងកើតជំងឺគ្រួសក្នុងតម្រងនោមនេះ៖
- ញ៉ាំទឹកតិចពេក
- មានសមាជិកគ្រួសារដែលធ្លាប់មានជំងឺគ្រួសក្នុងតម្រងនោមដែរ
- កំពុងតែញ៉ាំអាហារមានជាតិសរសៃតិច ញ៉ាំប្រៃច្រើន និងប្រូតេអ៊ីនច្រើន
- មិនសូវហាត់ប្រាណ
- កំពុងតែលេបថ្នាំព្យាបាលជំងឺណាមួយ
- ជាមនុស្សប្រុស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អាយុចាប់ពី ២០ ទៅ ៧០ឆ្នាំ៕