អ្នកស្រាវជ្រាវជាច្រើនបានលើកឡើងថា ហានិភ័យនៃជំងឺមហារីកសុដន់អាចត្រូវបានថយចុះតាមរយៈការរក្សាបាននូវរបបអាហារសុខភាពល្អ ក៏ដូចជាទម្ងន់ត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបការដកចេញ ឬរួមបញ្ចូលអាហារប្រភេទណាមួយក្នុងរបបអាហារប្រចាំថ្ងៃអាចបង្កើន និងទប់ស្កាត់ហានិភ័យនៃជំងឺដ៏កាចសាហាវនេះបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ ៖

១. ផ្សិត

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D ដែលជាសារធាតុចិញ្ចឹមមានប្រសិទ្ធិភាពទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ។ ការទទួលទានផ្សិតជាប្រចាំអាចជួយអោយអ្នកជៀសផុតពីហានិភ័យនៃជំងឺមហារីកសុដន់គួរអោយកត់សម្គាល់។

២. គ្រាប់ធញ្ញជាតិ

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយប្រយុទ្ធប្រឆាំងការរលាកដែលជាអ្វីមួយផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺមហារីក រួមទាំងមហារីកសុដន់ផងដែរ។

៣. ប្រេងអូលីវ

មានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំង squalene ដែលរារាំងការលូតលាស់នៃដុំសាច់មហារីក។

៤. ត្រីសម្បូរខ្លាញ់

ត្រីប្រភេទនេះជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ហើយអ្នកសិក្សាស្រាវជ្រាវជាច្រើនជឿថា ការរលាកក្នុងរាងកាយរ៉ាំរ៉ៃបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។

៥. ដំឡូងផ្អែម

ជាប្រភពដ៏ប្រសើរនៃសារធាតុ carotenoids ហៅថា beta-carotene មានឥទ្ធិពលកាត់បន្ថយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់។

៦. ប៉េងប៉ោះ

មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលទប់ស្កាត់ប្រឆាំងនឹងជំងឺមហារីកសុដន់ដោយរារាំងការលូតលាស់នៃកោសិកាមហារីក។

៧. ផ្កាខាត់ណា

បន្លែនេះមានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients ដែលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក និងបញ្ឈប់កោសិកាមហារីកមិនឱ្យលូតលាស់ឡើង។ លើសពីនេះទៅទៀត សារធាតុ phytonutrients ក៏ជួយរាងកាយក្នុងការផលិតអ័រម៉ូនអេស្ត្រូសែនត្រឹមត្រូវទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។

៨. រមៀត

រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង