មនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺរលាកសួតបានទាំងអស់ ប៉ុន្តែអាយុ និងសុខភាពទូទៅរបស់អ្នកគឺជាកត្តាប្រឈមនឹងការបង្ករោគដ៏គ្រោះថ្នាក់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាប្រឈមមុខផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺរលាកសួតដែរដូចជា៖
- ជាក្មេងអាយុក្រោម ២ឆ្នាំ ព្រោះថាប្រព័ន្ធភាពស៊ាំរបស់ក្មេងវ័យនេះនៅកំពុងតែលូតលាស់នៅឡើយ
- ជាមនុស្សធំអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
- កំពុងតែមានជំងឺហឺត រលាកទងសួត ឬស្ទះសួតរ៉ាំរ៉ៃ
- កំពុងតែមានជំងឺសួត Cystic Fibrosis
- កំពុងតែមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
- កំពុងតែមានជំងឺកង្វះគ្រាប់ឈាមប្រភេទ Sickle Cell Anemia ជំងឺទឹកនោមផ្អែម ឬខ្សោយបេះដូង
- កំពុងតែជួបបញ្ហាក្អក ក្រោយពីដាច់សរសៃឈាមខួរក្បាលរួច
- កំពុងស្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជាពិសេសកំពុងតែមានជំនួសសប់ដង្ហើម
- កំពុងតែមានជំងឺផ្តាសាយនាពេលថ្មីៗនេះ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែជក់បារី ឬញៀនគ្រឿងស្រវឹង៕