ជំងឺសរសៃប្រសាទចុងដៃចុងជើង គឺជាការខូចខាតដល់សរសៃប្រសាទមួយប្រភេទនៅចុងដៃឬចុងជើង។ អាការៈរបស់ជំងឺនេះច្រើនតែជាការឈឺស្ពឹកៗនៅចុងដៃចុងជើង។ ប៉ុន្តែវាទំនងជាធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ឈឺឈៀបៗដែរ។ ករណីខ្លះ អ្នកជំងឺអាចទៅជាមានអាការៈធ្ងន់ និងខ្សោយរាងកាយតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើអ្នកជំងឺមួយចំនួនកើតបញ្ហានេះដោយសារតែជំងឺទឹកនោមផ្អែមក៏ដោយ តែក៏មានរឿងច្រើនទៀតធ្វើឲ្យមានបញ្ហានេះដែរដូចជា ការមានរបួស ការបង្ករោគ ការប៉ះពាល់នឹងជាតិពុល ញ៉ាំគ្រឿងស្រវឹងច្រើនៗជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកដឹងថាខ្លួនឯងមានជំងឺសរសៃប្រសាទចុងដៃចុងជើងហើយ យកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះទើបជារឿងល្អ៖
ផ្អែម
មូលហេតុនៃជំងឺសរសៃប្រសាទចុងដៃចុងជើងភាគច្រើនគឺជាជំងឺទឹកនោមផ្អែម ដូច្នេះអ្នកក៏មិនត្រូវព្យាយាមធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ ព្រោះវានឹងធ្វើឲ្យខូចសរសៃប្រសាទកាន់តែខ្លាំង។
អាហារកៃឆ្នៃ
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការបញ្ចូលអាហារកៃឆ្នៃក្នុងរបបអាហារប្រចាំថ្ងៃ គឺជារឿងមិនល្អឡើយចំពោះសុខភាព ដោយសារតែវាផ្ទុកទៅដោយគ្រឿងផ្សំដែលមិនផ្តល់សុខភាព។ ក្រៅពីនេះ វាអាចធ្វើឲ្យរាងកាយមិនអាចចាប់យកជីវជាតិដែលរាងកាយត្រូវការថែទៀតផង។ ការរលាក្នុងខ្លួនក៏អាចកើតចេញពីការញ៉ាំអាហារកៃឆ្នៃច្រើនពេកដែរ ហើយអាចជារឿងដែលធ្វើឲ្យកើតជំងឺសរសៃប្រសាទចុងដៃចុងជើង និងអាការៈកាន់តែធ្ងន់ធ្ងរផងដែរ។
គ្រឿងស្រវឹង
ដូចអ្វីដែលបានបញ្ជាក់ពីខាងលើអ៊ីចឹងថា មូលហេតុនាំឲ្យកើតជំងឺសរសៃប្រសាទចុងដៃចុងជើង គឺការញ៉ាំគ្រឿងស្រវឹងច្រើនៗ។ នេះគឺជាហេតុផលពិតប្រាកដមួយដែលអ្នកជំងឺប្រភេទនេះគួរតែលុបបំបាត់ការញ៉ាំគ្រឿងស្រវឹង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិពុលក្នុងគ្រឿងស្រវឹងអាចបំផ្លាញសរសៃប្រសាទយើងបាន។ ក្រៅពីនេះ វាអាចធ្វើឲ្យកង្វះជីវជាតិក្នុងខ្លួនថែមទៀតផង៕