ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការស្រកទម្ងន់ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ទើបអាចមានរាងស្អាតត្រឡប់មកវិញ ព្រោះបើអារម្មណ៍អ្នកតែងតែមិនល្អ ពិបាកក្នុងការធ្វើឲ្យអ្នកអាចទទួលបានរាងស្អាតខ្លាំងណាស់។
  2. ក្រោយពេលដែលសម្រាលហើយភ្លាម អ្នកមិនគួរញ៉ាំស៊ុបមាន់ភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកប៉ុន្មានថ្ងៃក្រោយ ទើបអាចពិសារដើម្បីប៉ូវសុខភាពបាន។
  3. អ្នកគួរតែរៀបរបបអាហារអ្នកឲ្យបានត្រឹមត្រីវ ដោយគួរតែបរិភោគអាហារដែលមានប្រូតេអ៊ីនខ្ពស់ វីតាមីនខ្ពស់ ស្ករទាប និងខ្លាញ់ទាប ទើបអាចធ្វើឲ្យអ្នកអាចស្គមតាមបំណង។
  4. អ្នកគួរតែព្យាយាមឲ្យកូនបៅទឹកដោះអ្នក ព្រោះពេលដែលកូនបៅទឹកដោះអ្នក អាចធ្វើឲ្យកូនមានសុខភាពល្អ ក៏អាចធ្វើឲ្យអ្នកមានរាងស្អាតផងដែរ។ ជាពិសេស អ្នកក៏អាចចៀសផុតពីមហារីកសុដន់ផងដែរ។
  5. អ្នកគួរតែហាត់ប្រាណពេលមានកម្លាំង ព្រោះការបញ្ចេញចលនានេះ អាចធ្វើឲ្យអ្នកមានរាងស្អាតដោយមិនដឹងខ្លួន។
  6. ចុងក្រោយ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ហើយគេងថ្ងៃឲ្យបានមួយម៉ោង ព្រោះការគេងឲ្យគ្រប់នេះ អាចជួយធ្វើឲ្យអ្នកស្គមបានសម្រេច ថែមទាំងល្អចំពោះសុខភាពទៀតផង។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយអ្នកឲ្យស្គមឡើងវិញបាន៕
  7. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង