ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីស្រកទម្ងន់ដែលអ្នកមិនគួរប្រើក្រោយពេលដែលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្នុងរយៈពេល៤២ថ្ងៃក្រោយសម្រាលកូន អ្នកម្តាយមិនត្រូវព្រោះតែចង់ស្គម ហើយមិនពិសារអាហារឡើយ ព្រោះបើអ្នកអ្វើបែបនេះ ដើម្បីធ្វើឲ្យរាងស្អាត នោះអ្នកខុសទាំងស្រុង។ ក្រោយសម្រាលរួច អ្នកត្រូវការអាហារដើម្បីទ្រទ្រង់រាងកាយ និងធ្វើឲ្យរាងកាយរឹងមាំឡើយវិញ។ ប្រសិនជាអ្នកមិនបរិភោគ ឬពិសារតិច នោះនឹងធ្វើឲ្យអ្នកបាក់កម្លាំងជាខ្លាំង ហើយគ្មានអ្វីឲ្យកូនបៅឡើយ។ ដូចនេះ អ្នកមិនគួរតមអាហារ ដើម្បីធ្វើឲ្យរាងស្អាតឡើយ។
  2. អ្នកមិនគួរញ៉ាំតែបន្លែ និងផ្លែឈើទេ ដោយអ្នកគួរតែពិសារសាច់ខ្លះ ព្រោះបើមានតែបន្លែ និងផ្លែឈើចូលរាងកាយ មិនងាយធ្វើឲ្យអ្នករឹងមាំលឿនឡើយ។ ដូចនេះ អ្នកគួរតែបរិភោគអាហារដែលមានសារធាតុចិញ្ចឹម ទើបអាចធ្វើឲ្យអ្នកមានកម្លាំងឡើងវិញ។
  3. អ្នកមិនអាចញ៉ាំថ្នាំស្រកទម្ងន់ក្រោយសម្រាលកូនរួចទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ព្រោះកូនបៅទឹកដោះអ្នក។ នៅពេលដែលអ្នកប្រើថ្នាំស្រកទម្ងន់ សារធាតុថ្នាំនឹងចូលក្នុងទឹកដោះអ្នក ដោយធ្វើឲ្យកូនបៅហើយអាចជួបគ្រោះថ្នាក់បាន។ ដូចនេះ អ្នកម្តាយមិនគួរប្រើវិធី៣នេះ ដើម្បីធ្វើឲ្យរាងស្អាតមកវិញទេ៕
  4.  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)