ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកមិនគួរកើតមុនពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរកើតមានអាការៈខ្វះឈាមមុនពេលមានផ្ទៃពោះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ដូចនេះ បើអ្នកមាន អ្នកគួរតែព្យាបាលឲ្យហើយសិន ទើបធ្វើការមានផ្ទៃពោះបាន។
  2. ជំងឺបេះដូង ក៏អ្នកមិនគួរមានមុនមានផ្ទៃពោះដែរ ព្រោះពេលដែលបេះដូងមិនប្រក្រតី អាចបង្អាក់ឲ្យឈាមដើរមិនស្រួល។ ប្រសិនជាអ្នកមានផ្ទៃពោះ អាចធ្វើឲ្យអ្នកងាយប្រឈមមុខនឹងការរលូតកូន កើតមុនខែ ដោយអាចធ្វើឲ្យសុខភាពអ្នកម្តាយ និងកូនសុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់។
  3. អ្នកម្តាយក៏មិនគួរកើតមានជំងឺក្រលៀនមុនមានផ្ទៃពោះដែរ ព្រោះអាចធ្វើឲ្យសុខភាពរបស់អ្នក និងកូនកើតគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ មិនគួរធ្វេសប្រហែសឡើយ។
  4. ជំងឺលើសសម្ពាធឈាមក៏អ្នកមិនគួរឲ្យមានមុនពេលមានផ្ទៃពោះដែរ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ដូចនេះ បើអ្នកឈឺក្បាលខ្លាំង ឈឺស្មា គេងមិនលក់ វិលមុខ គួរតែទៅមន្ទីរពេទ្យពិនិត្យ។
  5. ជំងឺថ្លើម បើអ្នកកើតមុនមានផ្ទៃពោះ អាចធ្វើឲ្យប៉ះពាល់ដល់កូននៅពេលដែលអ្នកមានផ្ទៃពោះ។ ដូចនេះ អ្នកគួរតែព្យាបាលឲ្យហើយ ទើបអាចមានផ្ទៃពោះ ទើបមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃរបស់អ្នក៕
  6.  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)