ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពដែលធ្វើឲ្យអ្នកកាន់តែឈឺក្នុងពេលសម្រាលកូន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកម្តាយមិនមានជំនឿចិត្តលើខ្លួន ហើយមានអារម្មណ៍ថាឯកកោ នឹងធ្វើឲ្យអ្នកម្តាយកាន់តែឈឺខ្លាំងក្នុងកំឡុងពេលសម្រាលកូន។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចបំបាត់អាការៈឈឺចុកចាប់។
- ក្នុងពេលដែលអ្នកជិតដល់ថ្ងៃសម្រាល អ្នកមិនគួរធ្វើអ្វីឲ្យហត់ខ្លាំងទេ ព្រោះអាចធ្វើឲ្យអ្នកកាន់តែឈឺក្នុងពេលសម្រាលកូន។
- នៅពេលដែលអារម្មណ៍អ្នកអន្ទះសារ និងភ័យខ្លាំង នឹងធ្វើឲ្យអ្នកកាន់តែឈឺ ព្រោះពេលអារម្មណ៍មិននឹងនរ នឹងធ្វើឲ្យឈាមអ្នកដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់អ្នកជាខ្លាំង។
- ពេលដែលអ្នកកាន់តែខ្លាចឈឺ អ្នកនឹងកាន់តែឈឺខ្លាំង។ ដូចនេះ អារម្មណ៍អ្នកគួរតែរក្សាធម្មតា ទើបធ្វើឲ្យអ្នកមិនកាន់តែមានអារម្មណ៍ថាឈឺខ្លាំង។
- ពេលដែលអ្នកមិនស្វែងយល់ពីដំណាក់កាលនៃការសម្រាលកូន នឹងធ្វើឲ្យអ្នកឈឺចាប់ខ្លាំងពេលមករដូវ។ ដូចនេះ អ្នកគួរតែស្វែងយល់ពីដំណាក់កាលក្នុងការឆ្លងទន្លេខ្លះ ទើបធ្វើឲ្យអ្នកមិនសូវឈឺចុកចាប់ខ្លាំង៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)