ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការគេងលក់ស្រួលក្នុងពេលមានផ្ទៃពោះ៣ខែដំបូង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូង អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងអារម្មណ៍សប្បាយ ទើបធ្វើឲ្យអ្នកអាចគេងលក់បាន។ ដូចនេះ អ្នកមិនគួរបារម្ភទៅលើរឿងអ្វីខ្លាំងពេកទេ ព្រោះធ្វើឲ្យអ្នកមិនអាចគេងលក់ឡើយ។
- ក្នុងពេល៣ខែនេះ អ្នកគួរតែរករបបអាហារដែលងាយរំលាយអាហារមកញ៉ាំ ព្រោះបើអាហារដែលពិបាករំលាយ នឹងផ្តល់សម្ពាធខ្លាំងដល់ក្រពះ ដោយធ្វើឲ្យអ្នកមិនអាចគេងលក់បានឡើយពេលដែលពិបាករំលាយអាហារ។
- ចុងក្រោយ អ្នកគួរតែកែប្រែទម្លាប់រស់នៅមិនល្អរបស់អ្នកចេញ ទើបអាចធ្វើឲ្យអ្នកងាយស្រួលគេងលក់ស្រួល ដោយធ្វើឲ្យសុខភាពអ្នក និងកូនអាចល្អខ្លាំងតែម្តង។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីអាចគេងលក់បានស្រួល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)