ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលគ្រោះថ្នាក់ក្នុងការមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកមានអារម្មណ៍អាក្រក់បំផុត ឆេវឆាវខ្លាំង និងមួលម៉ៅខ្លាំង អ្នកមិនគួរមានផ្ទៃពោះឡើយ។ ជាពិសេស ក្នុងពេលដែលអ្នកកំពុងតែមានសម្ពាធផ្លូវចិត្ត ក៏មិនអាចមានផ្ទៃពោះដែរ ព្រោះអាចប៉ះពាល់ដល់កូនជាខ្លាំង។
- ពេលដែលអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលញ៉ាំស្រាខ្លាំង និងជក់បារីខ្លាំង ក៏មិនអាចមានផ្ទៃពោះដែរ ព្រោះធ្វើឲ្យកូនមិនមានសុខភាពល្អឡើយ។
- ក្រោយពេលដែលអ្នកសម្រាលកូនមិនទាន់គ្រប់៦ខែ អ្នកមិនគួរប្រញាប់មានកូនទី២ទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូន ដោយធ្វើឲ្យកូនមិនមានសុខភាពរឹងមាំឡើយ។
- ពេលដែលអ្នកនឿយហត់ខ្លាំង ក៏ជាពេលដែលអ្នកមិនគួរមានផ្ទៃពោះដែរ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃមានបញ្ហាក្រោយពេលដែលកើតចេញមក ដោយសុខភាពអាចខ្សោយបាន។ ដូចនេះ អ្នកមិនគួរមានផ្ទៃពោះក្នុងរយៈពេល៤នេះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)