ដំបៅក្នុងក្រពះពោះវៀនភាគច្រើនបង្កឡើងដោយការបង្ករោគពីបាក់តេរី ប៉ុន្តែអាស៊ីតក្នុងក្រពះក៏អាចធ្វើឲ្យកើតដំបៅបានដូចគ្នា ហើយមានការឈឺចាប់ខ្លាំងថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីវិធីខ្លះៗដើម្បីជួយឲ្យដំបៅក្នុងក្រពះពោះវៀនឆាប់ជាវិញ៖
- កុំជក់បារី
- ចៀសវាងថ្នាំប្រឆាំងការរលាកដូចជា Ibuprofen ឬ Aspirin
- ចូរចៀសវាងអាហារ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
- បើសិនជាអាហារហិរធ្វើឲ្យអ្នកក្រហាយដើមទ្រូង ចូរចៀសឲ្យឆ្ងាយពីអាហារទាំងនេះ
- ចូរចៀសវាងអាហារ ឬភេសជ្ជៈទាំងឡាយណាដែលអ្នកដឹងថា ធ្វើឲ្យឈឺចាប់ ឬមិនមានផាសុកភាពក្នុងពោះ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)