រាល់ការហាត់ប្រាណទាំងអស់តែងតែមានប្រយោជន៍ចៀងអត់ធ្វើអីសោះ។ ប៉ុន្តែក្នុងចំណោមលំហាត់ប្រាណទាំងឡាយ ការហែលទឹកត្រូវបានគេអះអាងថាជាកីឡាដ៏ល្អបំផុត ព្រោះវាល្អទាំងផ្លូវកាយនិងចិត្ត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបានពីការហែលទឹក៖

ជួយសម្រកទម្ងន់

គ្រាន់តែហែលទឹក ៣០នាទីក្នុងអាង អាចជួយរំលាយជាតិខ្លាញ់រហូតដល់ ៣៦៧កាឡូរីឯណោះ ដែឡវាស្មើនឹងការដើរ ជិះកង់ ឬរត់ដែរ។ ដូច្នេះបើសិនជាអ្នកចង់ស្រកទម្ងន់លឿន ចូរព្យាយាមហែលទឹកឲ្យបានច្រើន។ 

បន្ថយស្រ្តេ និងបង្កើនការស្រឡាញ់ខ្លួនឯង

យោងតាមការសង្កេតទៅលើអ្នកហែលទឹកប្រហែល ៤០០០នាក់បានបង្ហាញថា ៧៤ភាគរយ បាននិយាយថា ការហែលទឹកអាចជួយពួកគេបន្ថយស្រ្តេស និងភាពតានតឹងក្នុងជីវិត។ រឿងនេះមានន័យថា សម្រាប់អ្នកចាប់ផ្តើមអាចនឹងមានអារម្មណ៍ល្អខ្លាំងចំពោះកីឡានេះ។ ការហែលទឹកក៏ជួយបង្កើនការបញ្ចេញអ័រម៉ូនសប្បាយចិត្តច្រើនផងដែរ។ 

ជាកីឡាដែលមានការប៉ះពាល់តិចតួច

ដោយសារតែអ្នកត្រូវស្ថិតនៅក្នុងតឹក ដូច្នេះ ទម្ងន់របស់អ្នកមិនអាចធ្វើទុក្ខដល់សន្លាក់ដែលកំពុងតែឈឺ សាច់ដុំ និងឆ្អឹងបានទេ។ យ៉ាងណាមិញ ការហែលទឹកនឹងមិនអាចធ្វើឲ្យប្រឈមខ្ពស់នឹងការមានរបួសដូចកីឡាដទៃឡើយ។ 

គេងនៅពេលយប់កាន់តែលក់ស្រួល

អ្នកដែលហែលទឹកជាប្រចាំ មិនខុសគ្នានឹងការលេងកីឡាផ្សេងឡើយ គឺទទួលបានការគេងដ៏លក់ស្រួលជានិច្ច។ អ្នកហែលទឹកមិនសូវមានបញ្ហានៃការគេងដូចជា គេងមិនលក់ ឬភ្ញាក់លឿនពេកនៅពេលព្រឹកឡើយ។ 

បង្កើន និងពង្រឹងដល់សាច់ដុំរាងកាយ

ការហែលទឹកនឹងផ្តល់ជាការហាត់ប្រាណដ៏ល្អមួយដែលមិនចាំបាច់មានឧបករណ៍អ្វីថ្លៃ ឬអ្នកហ្វឹកហាត់ផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែអ្នកនឹងទទួលបានការរឹងមាំដល់សាច់ដុំដូចគ្នានឹងការលើកដុំដែកដែរ។ 

បន្ថយការប្រឈមនឹងជំងឺ

ការហែលទឹកមិនត្រឹមតែល្អចំពោះបេះដូងទេ តែវាក៏ត្រូវបានគេអះអាងថាអាចជួយសម្របសម្រួលដល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាម បន្ថយជាតិស្ករក្នុងឈាម និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមថែមទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) តាមរយៈការហែលទឹកទៀងទាត់ អ្នកនឹងមិនងាយមានជំងឺមកបៀតបៀនឡើយ ជាពិសេស ជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ឬដាច់សរសៃឈាមខួរក្បាលជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង