វាមានការដាក់បម្រាមមួយចំនួនរួចហើយលើការញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើនពេក ប៉ុន្តែវាពិបាកនឹងហាមខាត់ខ្លួនឯងខ្លាំងណាស់។ ភេសជ្ជៈបែបនេះមិនត្រឹមតែងាយស្រួលរកទិញទេ តែវាក៏ស្រួលញ៉ាំជាងទឹកធម្មតាទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានោះគឺថា កាលណាអ្នកញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើន អ្នកប្រឈមកាន់តែខ្ពស់នឹងបញ្ហាសុខភាព ចាប់ពីជំងឺទឹនោមផ្អែម រហូតដល់ធាត់ជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ គឺជារឿងមួយចំនួនបន្ថែមទៀត នៃផលវិបាក ក៏ដូចជាឥទ្ធិពលចំពោះសុខភាពនៃការញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើន៖

ខ្សោះជាតិទឹកក្នុងខ្លួន

ជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈមានជាតិហ្គាសគឺជាសារធាតុបញ្ចុះទឹកនោម ដែលធ្វើឲ្យអ្នកនោមញឹក។ ដូច្នេះកាលណាអ្នកញ៉ាំវាកាន់តែច្រើន នោះនោមក៏ច្រើន រហូតដល់ខ្សោះជាតិទឹកដែរ។ ក្រៅពីនេះ វាក៏នឹងមិនអាចធ្វើឲ្យរាងកាយបឺតស្រូបជីវជាតិបានគ្រប់គ្រាន់ទៀតទេ។ 

ប្រឈមខ្ពស់នឹងជំងឺបេះដូង

ជាតិផ្អែមប្រភេទ Fructose ដែលមានក្នុងភេសជ្ជៈមានជាតិហ្គាស ធ្វើឲ្យប្រឈមខ្ពស់នឹងជំងឺបេះដូងបាន ដោសយារតែចង្កោមរោគសញ្ញា Metabolic។

ធ្វើទុក្ខជំងឺហឺត

ជាតិហ្គាសផ្ទុកទៅដោយសារធាតុ Sodium Benzoate ដែលដើរតួនាទីជាសារធាតុរក្សាអាហារឲ្យបានយូរ។ ប៉ុន្តែ វាអាចមានផលរំខាននាំឲ្យធ្វើទុក្ខដល់ជំងឺជាច្រើនដូចជា ជំងឺហឺត តាអក និងកន្ទួលរមាស់ផ្សេងៗទៀតបាន។ 

ធ្វើឲ្យក្មេងប្រឈមនឹងការធាត់ជ្រុល

អ្នកគួរតែចៀសវាងការឲ្យកូនញ៉ាំភេសជ្ជៈមានជាតិហ្គាសច្រើន ដោយសារតែអាចប្រឈមខ្ពស់នឹងការធាត់ជ្រុល។ រាល់ភេសជ្ជៈមួយកំប៉ុងៗ អាចធ្វើឲ្យកូនងាយនឹងធាត់ជ្រុលរហូតដល់ ៦០ភាគរយឯណោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បន្ថយជាតិរ៉ែក្នុងឈាម

ក្នុងភេសជ្ជៈមានជាតិហ្គាសគឺមានសារធាតុ Phosphoric Acid ដែលធ្វើឲ្យបែកជាតិកាលស្យូមចេញពីក្នុងឆ្អឹង។ អ្នកដែលញ៉ាំភេសជ្ជៈមានជាតិហ្គាសចាប់ពី ៣កំប៉ុងផ្អែមៗឡើងទៅ ត្រូវបានគេរកឃើញថា មានការថយចុះកំហាប់ឆ្អឹងនៅសន្លាក់ត្រគាក ជាពិសេស ស្រ្តីតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង