ការរាំងរដូវអាចនឹងកើតឡើងដោយចៀសមិនផុតឡើយលើស្រ្តីកាលណាអាយុដល់ខ្ទង់ ៤០ ឬ ៥០ឆ្នាំ។ ក្នុងពេលនេះ ស្រ្តីអាចនឹងមានអាការៈ ក្តៅពេញខ្លួន អារម្មណ៍មិនល្អ បែកញើសពេលយប់ អស់កម្លាំង ព្រមទាំងឆេវឆាវថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាមួយគ្នានេះដែរ អ្នកទំនងជាប្រឈមខ្លាំងនឹងការធាត់ជ្រុល ជំងឺទឹកនោមផ្អែម ពុកឆ្អឹង ព្រមទាំងជំងឺបេះដូងថែមទៀតដោយសារតែកង្វះជីវជាតិក្នុងខ្លួន។ ខាងក្រោមនេះ ខ្ញុំសូមណែនាំពីគន្លឹះខ្លីៗដែលអ្នកអាចធ្វើបានដើម្បីបន្ថយអាការៈនៃការរាំងរដូវ៖
រក្សាទម្ងន់ឲ្យមានសុខភាពល្អ
ការឡើងទម្ងន់អាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែម និងបេះដូង ហើយក៏ធ្វើឲ្យអាការៈនៃការរាំងរដូវកាន់តែធ្ងន់ធ្ងរផងដែរ។ ដូច្នេះហើយស្រ្តីគួរតែឈ្លៀតឱកាសនេះសម្រកទម្ងន់បើសិនជាដឹងថាខ្លួនឯងកំពុងតែធាត់ហើយ។
ព្យាបាលដោយអ័រម៉ូន
វាអាចជារឿងល្អមួយក្នុងការព្យាបាលដោយអ័រម៉ូន ប៉ុន្តែអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យសិនដើម្បីស្វែងយល់អំពីផលរំខានរបស់វា។ ចូរចាំថា ថ្នាំមួយចំនួនអាចរំខានដល់ការព្យាបាលរបស់អ្នក ដូច្នេះត្រូវតែពិចារណាឲ្យបានល្អបន្តិច។
ជ្រើសរបបអាហារផ្តល់សុខភាព
បើសិនជាអ្នកមិនចូលចិត្តបន្លែទេ យកល្អគួរតែព្យាយាមញ៉ាំវាទៅ ព្រោះវាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែដែលអាចផ្គត់ផ្គង់តម្រូវការរាងកាយក្នុងពេលរាំងរដូវបាន។ ការញ៉ាំបន្លែនិងផ្លែឈើ មិនអាចធ្វើឲ្យប៉ះពាល់ដល់ទម្ងន់ឡើយ។
បន្ថយការញ៉ាំផ្អែម
ក្នុងពេលរាំងរដូវ វាគឺជារឿងល្អមួយដែលអ្នកគួរចាប់ផ្តើមញ៉ាំអាហារផ្តល់សុខភាពដើម្បីរក្សាទម្ងន់ឲ្យមានតុល្យភាព ដូច្នេះហើយត្រូវតែចៀសវាងការញ៉ាំផ្អែមពេក។ បញ្ហានោះគឺថា ការញ៉ាំផ្អែមច្រើន អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយធ្វើឲ្យអាការៈរាំងរដូវកាន់តែធ្ងន់ធ្ងរទៀត។
កុំញ៉ាំអាហារកៃឆ្នៃ
អាហារកៃឆ្នៃគួរតែជារឿងចៀសវាងឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យក្រពេញលើតម្រងនោមចុះខ្សោយ និងប៉ះពាល់ដល់អារម្មណ៍ភាគច្រើន។ ស្រ្តីរាំងរដូវក៏គួរតែចៀសវាងការញ៉ាំគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន ព្រោះវាធ្វើឲ្យអាការៈរាំងរដូវកាន់តែធ្ងន់ធ្ងរទៀត។
យល់ដឹងអំពីអាហារដើមហេតុ
យកល្អអ្នកគួរតែស្វែងយល់ថាតើអាហារអ្វីដែលធ្វើឲ្យមានបញ្ហាដូចជា អាហារហិរ ជាដើម ដោយសារតែអ្នកអាចបន្ថយការប្រឈមនឹងអាការៈរាំងរដូវធ្ងន់ធ្ងរបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកមិនប្រាកដថា អ្វីធ្វើឲ្យចេញរោគសញ្ញាទេ អ្នកអាចប្រើវិធីកត់ត្រាអាហារប្រចាំថ្ងៃបាន ដូច្នេះអ្នកនឹងស្វែងយល់ថាអាហារណាមួយធ្វើទុក្ខច្រើនជាងគេ៕