មាននារីមួយចំនួននៅពេលមករដូវតែងតែកើតមុខ។ ដូចនេះគួរតែធ្វើដូចម្តេចទើបបាត់ទៅ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការព្យាបាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចប្រើថ្នាំដែលមានវីតាមីនEមកលាបបាន ដោយមុនពេលចូលគេង អ្នកត្រូវសម្អាតមុខឱ្យស្អាត ទើបលាបលើមុនរបស់អ្នក ហើយពេលព្រឹកលាងសម្អាតចេញជាការស្រេច។
  2. អ្នកត្រូវតែមានទម្លាប់ល្អក្នុងការរស់នៅ ដោយត្រូវចូលគេងពីព្រលឹម មិនត្រូវគេងយប់ជ្រៅទេ ហើយនៅពេលមករដូវត្រូវតែរក្សាខ្លួនឱ្យបានកក់ក្តៅ ហើយក្រោយពេលមករដូវរួច អ្នកត្រូវតែហាត់ប្រាណ នោះមុនអ្នកនឹងប្រសើរ ហើយមិនសូវកើតឡើយពេលមករដូវម្តងៗ។
  3. អ្នកអាចយកពុទ្ធ្រាក្រហមទៅដាំជាមួយបបរ ហើយយកមកបរិភោគមុនពេលគេង វាមិនត្រឹមតែអាចប៉ូវឈាម ថែមទាំងអាចធ្វើឱ្យមុខអ្នកស្អាត និងមិនកើតមុនឡើយ។
  4. អ្នកត្រូវផឹកទឹកមួយកែវក្រោយពេលក្រោកពីគេងដើម្បីឱ្យជាតិពុលក្នុងខ្លួនចេញមកអស់ ហើយត្រូវតែឱ្យរាងកាយបែកញើសដូចគ្នា នោះមុខអ្នកនឹងមិនកើតមុនទេ។
  5. អ្នកមិនត្រូវបរិភោគអាហារដែលខ្លាញ់ពេក ហិរពេកទេនៅពេលមករដូវ ដោយអ្នកត្រូវតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ទើបអាចកាត់បន្ថយអត្រានៃការកើតមុនបាន។
  6. អ្នកត្រូវតែឱ្យមុខអ្នកមានសំណើមជានិច្ច ដោយត្រូវតែបាញ់ទឹកបាញ់មុខលើមុខអ្នកជានិច្ច ហើយត្រូវផឹកទឹកឱ្យបានច្រើន នោះមុខអ្នកនឹងមិនងាយចេញមុនទេនៅដំណាក់កាលមករដូវ៕
  7. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)